• 2021-09-13 07:37:09
  • ព័ត៌មាន

ព្រឺពេញក្បាល! ទម្លាយអាថ៌កំបាំង នៅសម័យអង្គរដូនតាខ្មែរ ប្រើឈើមួយប្រភេទ មានតម្លៃគ្មានឈើណាប្រៀប សង់ប្រាសាទគង់វង្សពាន់ឆ្នាំ

  • 2021-09-13 07:37:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«ឈើតាត្រាវ» ជាឈើពិសេសបំផុតដែលបុព្វបុរសខ្មែរបានយកមកប្រើសាងសង់ប្រាសាទបុរាណជាច្រើន ។ ឈើតាត្រាវ គឺជាឈើដែលមានលក្ខណៈសាមញ្ញ ក៏ប៉ុន្តែគុណតម្លៃល្អបំផុតគ្មានឈើណាប្រៀបបានសម្រាប់យកមកជួយក្នុងការកសាងប្រាសាទបុរាណនានាធ្វើអំពីថ្ម ឱ្យមានភាពគង់វង្សបានយូរអង្វែង។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ។

បច្ចុប្បន្ននេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាកំពុងប្រើឈើប្រភេទនេះដើម្បីយកមកបំពេញកន្លែងចាស់ដែលបានពុកផុយ។

លោក ឃាម មុនី មន្ត្រីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានលើកឡើងថា តាមការស្រាវជ្រាវតាំងពីសម័យអង្គរមក គឺបុព្វបុរសខ្មែរបានប្រើឈើតាត្រាវ និងឈើជើងចាប ដើម្បីធ្វើជាធ្នឹមទប់លំនឹងថ្ម និងជាពិដានលម្អនៅប្រាសាទបុរាណ។

ជាយូរលង់មកហើយ នៅតាមវត្ដអារាមជាច្រើនក្នុងប្រទេសកម្ពុជា ក៏គេតែងសង្កេតឃើញមានការយកឈើតាត្រាវទៅប្រើប្រាស់លើសំណង់ កសាងព្រះពុទ្ធបដិមា និងយកឈើប្រភេទនេះធ្វើពិធីបូជាផ្នែកសាសនាផងដែរ៕

ប្រភព៖​ អាជ្ញាធរជាតិអប្សរា

អត្ថបទសម្រួលដោយ៖ ស៊ូ អីន

មតិយោបល់