- 2021-09-14 02:22:58
- ព័ត៌មាន
នៅចាំលោកយាយរស់នៅក្នុងខ្ទមធ្លុះធ្លាយ យកកណ្ដុរជាអាហារទេ? ពេលនេះមានផ្ទះរស់នៅសមរម្យហើយ ព្រោះបុរសម្នាក់នេះ
- 2021-09-14 02:22:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅចាំលោកយាយរស់នៅក្នុងខ្ទមធ្លុះធ្លាយ យកកណ្ដុរជាអាហារទេ? ពេលនេះមានផ្ទះរស់នៅសមរម្យហើយ ព្រោះបុរសម្នាក់នេះ
ចន្លោះមិនឃើញ
ស្រ្តីវ័យចំណាស់ក្រីក្រម្នាក់ ដែលយកក្បាលសត្វកណ្តុរ មកពន្លាត់ស្បែកដើម្បីស្ងោជាម្ហូបជាមួយនឹងភ្នែកនៅក្រឡង់ៗ បូករួមក្លិនឆ្អាប រៀងស្អុយផងដែរនោះ ហើយរស់នៅក្នុងផ្ទះខ្ទមតូចធ្លុះធ្លាយ ពេលនេះលោកយាយមានផ្ទះធ្វើរួចរាល់ហើយសង្ឃឹមថា ចាប់ពីពេលនេះតទៅ លោកយាយនឹងរស់នៅបានល្អប្រសើរជាងមុនបន្តិច ។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុក លោក ផន ផល្លា ដែលជាអ្នកខ្នះខ្នែងរកជំនួយជួយលោកយាយផ្ទាល់ ។
តាមរយៈស្ថាបនិកអង្គការមណ្ឌលកុមារកំព្រារមែកឈើ លោកផន ផល្លា ដែលជាអ្នកចាត់ចែងជួយដល់ទុក្ខលំបាកលោកយាយកន្លងមកនោះ លោកបានបញ្ជាក់បន្ថែមថា បន្ទាប់ពីលោកយាយមានផ្ទះហើយ លោកក៏នឹងបន្តជួយផ្គត់ផ្គង់គាត់មួយឆ្នាំបន្ថែមទៀតដែរ ចំពោះការរស់នៅរបស់លោកយាយ ។
គួររំឮកថា ស្ថាបនិកអង្គការមណ្ឌលកុមារកំព្រារមែកឈើ លោកផន ផល្លា បានជួបប្រទះនូវរឿងរ៉ាវដែលគួឲ្យនឹកស្មានមិនដល់មួយ ដែលវាទាក់ទងទៅនឹងស្រ្តីវ័យជាង៦០ឆ្នាំម្នាក់ មានស្ថានភាពក្រលំបាក អត់អីហូប ក៏ទៅរើសក្បាលកណ្តុរ ដែលគេកាត់បោះចោលយកមកពន្លាត់ស្បែក ដើម្បីស្ងោរហូប កំពុងរស់នៅក្នុងកូនខ្ទម តូចមួយយ៉ាងអាសូរបំផុតនាទឹកដីខេត្តកំពង់ឆ្នាំង។
លោក ផន ផល្លា គឺជាអ្នកស្វែងរកមូលនិធិដើម្បីទ្រទ្រង់និង ជួយចិញ្ចឹមក្មេងកំព្រា នៅមណ្ឌលមែកឈើ។ លោក ផន ផល្លា យកកុមារកំព្រាទាំងនោះ មកចិញ្ចឹមបីបាច់ថែរក្សា ព្រោះតែឪពុក-ម្ដាយពួកគេស្លាប់ចោល និងបោះបង់ពួកគេចោលជាដើម។ ទន្ទឹងនឹងនេះដែរ គេតែងឃើញ លោក ផន ផល្លា តែងតែចុះចែកអំណោយ ដល់ប្រជាពលរដ្ឋមានទុក្ខលំបាក ជាពិសេសកុមារ តូចៗជាដើម៕