
- 2021-09-14 08:58:07
- ព័ត៌មាន
ហាមតវ៉ាពេលប៉ូលីសឃាត់! ទាំងនេះគឺជាកំហុសតូចៗអ្នកបើកឡានច្រើនមិនដឹងខុស ត្រូវផាកពិន័យគ្មានលើកលែង
- 2021-09-14 08:58:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាមតវ៉ាពេលប៉ូលីសឃាត់! ទាំងនេះគឺជាកំហុសតូចៗអ្នកបើកឡានច្រើនមិនដឹងខុស ត្រូវផាកពិន័យគ្មានលើកលែង
ចន្លោះមិនឃើញ
អ្នកបើកបរទាំងអស់ចាំបាច់ត្រូវតែដឹងឲ្យបានច្បាស់ អំពីការផាកពិន័យនឹងត្រូវធ្វើឡើងយ៉ាងម៉ឺងម៉ាត់ចំពោះអ្នកការបើកបរ ដោយគ្មានប័ណ្ណបើកបរ ការបើកបរលើសល្បឿនកំណត់ ការមិនគោរពស្លាកសញ្ញាចរាចរណ៍ ការបើកបរក្រោមឥទ្ធិពលជាតិស្រវឹង មិនពាក់មួកសុវត្ថិភាព ខ្សែក្រវាត់ឡាន ការបើកបរផ្ទុកទំនិញសំពីងសំពោង និងយានយន្តមិនគ្រប់លក្ខណបច្ចេកទេសជាដើម។
ការផាកពិន័យលើរថយន្តធុនស្រាល និងធុនធ្ងន់ ដែលមានចែងពីការផាកពិន័យអំពើល្មើសចរាចរណ៍ ដូចខាងក្រោមនេះ៖
១. រថយន្តធុនស្រាល ៧៥ ០០០រៀល/ ធុនធ្ងន់ ១សែន៥ម៉ឺនរៀល អំពើល្មើស៖
ក- គ្មានឯកសារដើមនៃបណ្ណបើកបរ និងលិខិតអាជីវកម្ម
ខ- មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព
គ- ឈប់ ឬចតល្មើស
ឃ- កុងទ័រល្បឿនមិនដំណើរការ
ង- ដឹកអ្នកដំណើរលើសចំណុះ
ច- គ្មាន ឬបិទស្លាកសញ្ញាចាំងពន្លឺខុស
២. រថយន្ត ធុនស្រាល ១សែន២ម៉ឺនរៀល / ធុនធ្ងន់ ២សែន២ម៉ឺន៥ពាន់រៀល អំពើល្មើស៖
ក- ប្រើទូរសព្ទពេលបើកបរ ដោយគ្មានឧបករណ៍ភ្ជាប់ទំនាក់ទំនង
ខ- ប្រើសញ្ញាសូរសព្ទមិនត្រឹមត្រូវ
គ- តាំងភ្លើង និងភ្លើងសញ្ញាមិនត្រឹមត្រូវ
ឃ- គ្មាន ឬផ្លិតទឹកមិនដំណើរការ ឬកញ្ចក់មុខ-ក្រោយប្រេះ ឬគ្មានកញ្ចក់មើលក្រោយ
ង- ប៊ូឡុង ឬអេគ្រូកង់មិនគ្រប់
ច- លើសល្បឿនចាប់ពី ១-១៩ គម៉/.ម៉.។
ឆ- អាជីវកម្មផ្ទាល់ខ្លួនដឹកអ្នកដំណើរ ឬទំនិញគ្មាន ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ
ជ- ល្មើសនឹងបែបបទ នៃការសណ្ដោង
ឈ- មិនប្រើភ្លើងសញ្ញាអាសន្ន ឬមិនបានដាក់សញ្ញាត្រីកោណ ករណីយានយន្តខូច
ញ- ដឹកទំនិញគ្រោះថ្នាក់ ដោយគ្មាន ឬប្រើសញ្ញាសម្គាល់មិនត្រឹមត្រូវ
៣. រថយន្ត ធុនស្រាល ១៥ម៉ឺនរៀល/ ធុនធ្ងន់ ៣សែនរៀល ១៦អំពើល្មើស៖
ក- បង្ហោះ រេចុះរេឡើង ឆាប ឬគៀរ
ខ- សម្លេងម៉ាស៊ីនខ្លាំង ឬផ្សែងច្រើន
គ- យានយន្តផ្ទាល់ខ្លួន គ្មាន ឬប្រើលិខិតធ្វើអាជីវកម្មហួសសុពលភាព
ឃ- តម្រូវឲ្យពាក់វ៉ែនតា កំណត់ក្នុងបណ្ណបើកបរ
ង- ខុសទិស ឬជាន់គំនូសកណ្ដាលទ្រូងផ្លូវ
ច- លើសល្បឿនចាប់ពី ២០-២៩ គម៉./.ម៉
ឆ- ល្មើសការជៀស បត់ និងជែង
ជ- ល្មើសសិទ្ធិអាទិភាពផ្លូវប្រសព្វ
ឈ- ភ្លើងហ្វាកូត ឬភ្លើងប្ដូរទិសមិនត្រឹមមត្រូវ ឬកែច្នៃភ្លើងខុស
ញ- គ្មាន ឬមិនដំណើរការភ្លើងសញ្ញា ភ្លើងហ្វាកូត ភ្លើងប្ដូររទិស ភ្លើងហ្វ្រាំង ភ្លើងទីតាំងខាងមុខ ភ្លើងក្រហមខាងក្រោយ
ដ- មិនគោរពភ្លើងសញ្ញាពណ៌ក្រហម ឬក្រហមភ្លឹបភ្លែតៗ
ឋ- មិនគោរពផ្លាកសញ្ញាហាមឃាត់ បញ្ជា សិទ្ធិអាទិភាព គំនូសថ្មើរជើង
ឌ- ប្រើសំបកកង់សឹក រហែកក ប្រេះ ឬប៉ោង
ឍ- មិនគោរពសញ្ញាបញ្ជារបស់នគរបាល
ណ- ផ្ទុកទំនិញល្មើស
ត- ខុសរនាំសុវត្ថិភាព ឬគន្លឹះសុវត្ថិភាព គ្មាន ឬមានរនាំងមិនត្រឹមត្រូវ គ្មាន ឬមានគន្លឹះមិនគ្រប់ ឬមិនដំណើរការ
៤. រថយន្ត ធុនស្រាល ១៨ម៉ឺនរៀល / ធុនធ្ងន់ ៣៧ម៉ឺន ៥ពាន់រៀល មាន៧អំពើល្មើស៖
ក- គ្មាន ឬប្រើឈៀកហួសុពលភាព
ខ- ប្ដូរពណ៌ ឬបិទពណ៌មិនត្រឹមត្រូវ
គ- បណ្ណបើកបរមិនត្រឹមត្រូវតាមប្រភេទយាន
ឃ- បណ្ណបើកបរហួសសុពលភាព
ង- បើកបរយានយន្តកង់ច្រវ៉ាក់ដែក
ច- ផ្លាកលេខរចនាខុស រលុប បាក់ បាត់ ឬ ដាក់សម្ភារៈបាំង
ឆ- ល្មើសល្បឿនចាប់ពី ៣០-៣៩ គម៉.ម៉.។
៥. រថយន្ត ធុនស្រាល ៣សែនរៀល/ធុនធ្ងន់ ៦២ម៉ឺន ៥ពាន់រៀល ៣អំពើល្មើស៖
ក- កែច្នៃដំឡើងខុសបទដ្ឋាន
ខ- ប្រណាំងគ្នាគ្មានការអនុញ្ញាត
គ- លើសល្បឿនចាប់ពី ៤០គម៉./.ម៉. ៕