• 2021-09-15 05:55:47
  • ព័ត៌មាន

កុំឱ្យចេះតែថា! ពលរដ្ឋម្នាក់ធ្វើសៀវភៅគ្រួសារបីបួនខែអត់បាន រាយការណ៍ភ្លាម ឯកឧត្ដម ស ថេត ឱ្យធ្វើភ្លាមៗស្ដែងៗ

  • 2021-09-15 05:55:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«បម្រេីរាស្ត្រឱ្យបានល្អ​ គឺជាការទទួលខុសត្រូវខ្ពស់របស់មន្ត្រី​» នេះគឺជាប្រសាសន៍ដ៏មានតម្លៃរបស់ឯកឧត្ដម ឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ។

ជាក់ស្ដែងករណីមួយថ្មីៗនេះ មានពលរដ្ឋម្នាក់ បានចូលទៅរាយការណ៍តាមរយៈទំព័រហ្វេសប៊ុករបស់ស្នងការនគរបាលរាជធានីភ្នំពេញ ពីករណីធ្វើសៀវភៅគ្រួសារបីបួនខែមិនទាន់បាន ត្រូវបានដោះស្រាយជូនភ្លាមៗ ។

តាមការឱ្យដឹងពីឧត្ដមសេនីយ៍ឯក ស ថេត មិនបង្អង់យូរ ប្រជាពលរដ្ឋធ្វេីសៀវភៅគ្រួសារ ៣ ទៅ៤ខែ ហេីយ មិនទាន់បានទៀត ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋមកផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាម ដោយអនុវត្តតាមការណែនាំជាប្រចាំរបស់ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានទាក់ទងទៅមន្ត្រីជំនាញ ដេីម្បីធ្វេីការស្រាវជ្រាវ ទាក់ទង ដោះស្រាយ និងរៀបចំធ្វេី ប្រគល់ជូនប្រជាពលរដ្ឋភ្លាមៗផងដែរ ។

តាមប្រសាសន៍ឧត្តមសេនីយ៍ឯក​ ស ថេត ថ្លែងថា មួយរយ:ពេលចុងក្រោយនេះ​ ក្រោយដាក់ចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ សង្កេតឃេីញថាសមត្ថកិច្ចមូលដ្ឋានតាមបណ្តាអធិការដ្ឋាននគរបាល​ខណ្ឌ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ដែលនៅជិតប្រជាពលរដ្ឋ​ ភាគច្រេីនបានបម្រេីសេវាទូទៅជូនប្រជាពលរដ្ឋបានយ៉ាងល្អ​ ដូចជាការទទួលពាក្យបណ្តឹង​ ការប្រេីប្រាស់ពាក្យសម្តី​ និងកាយវិការសមរម្យ​ ការយកចិត្តក្នុងការធ្វេីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ​ សៀវភៅគ្រួសារ​ និងសៀវភៅស្នាក់នៅ​ បានឆាប់រហ័សជូនប្រជាពលរដ្ឋ​។

ទោះជាយ៉ាងណា​ ក៏នៅតែមានមន្ត្រីមួយចំនួនតូច​ នៅតែអនុវត្តការងារខាងលេីមិនទាន់បានល្អនៅឡេីយ​ ដូចជាករណីមន្ត្រីប៉ុស្តិ៍មួយចំនួនបានទទួលយកឯកសារពីប្រជាពលរដ្ឋមកបំពេញបែបបទ​ បែរជាទុកចោលអស់រយ:ពេលជាច្រេីនខែ​ ឆ្នាំ ដោយមិនបានធ្វេីជូនប្រជាពលរដ្ឋ​នោះទេ​ ។

ដូច្នេះសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ ប្រសិនជួបករណីមន្ត្រីផ្ដល់សេវាយឺតយ៉ាវ ចំពោះការធ្វើឯកសារចាំបាច់មួយចំនួន ដូចជាសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ អត្តញ្ញាណប័ណ្ណជាដើម អាចចូលទៅខំមិនរាយការណ៍ លើទំព័រហ្វេសប៊ុកផេករបស់ ឯកឧត្ដម ស ថេត ឬ មួយ ទំនាក់ទំនងទៅកាន់លេខ ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័ស​ : 069 516 999 ដើម្បីដោះស្រាយធ្វើជូនភ្លាមៗ ៕

មតិយោបល់