• 2021-09-15 06:28:04
  • ព័ត៌មាន

មិនមែនសម្ដែងទេថ្ងៃនេះលោក ហ៉ីង បញ្ញារិទ្ធ សាងផ្នួសហើយ បន្សល់ទុកវីដេអូមួយផ្ញើប្រពន្ធ ក្រោយនាងប្លុកគ្រប់បណ្ដាញសង្គម

  • 2021-09-15 06:28:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង នៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក ហ៉ីង បញ្ញារិទ្ធ ហៅពូម៉ៅ ជាស្វាមីរបស់អ្នកនាង ទ្រី ដាណា បានសាងផ្នួសជាព្រះសង្ឃហើយ ដោយបន្សល់ទុកវីដេអូមួយឃ្លីប ផ្ញើទៅភរិយាមុនលោកសម្រេចចិត្តគ្រងស្បង់ជីវជាសង្ឃចាប់ពីថ្ងៃនេះតទៅ ។

តាមវីដេអូឃ្លីបមួយពីស្វាមីសេដ្ឋីនី ទ្រី ដាណា បានរៀបរាប់ថា កន្លងទៅជម្លោះរវាងលោក និងភរិយាពិតប្រាកដមែន មិនមែនសម្ដែងទេ ហើយលោកមិនដឹងធ្វើយ៉ាងណាទេ ព្រោះនាងបានប្លុកលោកគ្រប់បណ្ដាញទំនាក់ទំនងមិនថា ហ្វេសប៊ុក តេឡេក្រាម នោះទេ ។ ដូច្នេះហើយលោកមានតែថតវីដេអូមួយ ទុកឱ្យភរិយាបានឃើញ ។ តាមវីដេអូដដែល ពូម៉ៅ បានបន្តថា ជម្លោះរវាងប្ដីប្រពន្ធអ្នកទាំងពីរ ឈានដល់ការបណ្ដេញលោកចេញពីផ្ទះ និងឈានដល់ការប្ដឹងផ្ដល់គ្នាដល់តុលាការទៀតផង ។

លោក ហ៉ីង បញ្ញារិទ្ធ អះអាងជម្លោះរវាងអ្នកទាំងពីរមិនមែនជាការសម្ដែង ព្រោះគ្មានអ្នកណាចង់យកកិត្តិយសគ្រួសារមកប្ដូរជាមួយផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែនេះដោយសារការខឹងមួយឆាវនាំឱ្យមកដល់ចំណុចនេះ ។ លោកថា ក្រោយបែកពីភរិយាមួយរយៈទៅរស់នៅផ្ទះជាមួយម្ដាយ លោកបានដឹងពីកំហុសរបស់ខ្លួន និងសូមឱ្យអ្នកនាង ទ្រី ដាណា ដកពាក្យបណ្ដឹងពីតុលាការ ដើម្បីឱ្យលោកបានចូលផ្ទះ បានមើលថែប្រពន្ធ-កូន ដូចពីមុនវិញ ។

យ៉ាងណាមិញការសាងផ្នួសរបស់លោក ហ៉ីង បញ្ញារិទ្ធ មិនបានបញ្ជាក់មូលហេតុច្បាស់ទេ ប៉ុន្តែលោកចង់មានសេចក្ដីស្ងប់មួយរយៈ ។ សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់