• 2021-09-15 06:55:55
  • ព័ត៌មាន

មិននឹកស្មានរឿងធ្ងន់ធ្ងរម្ល៉ឹងៗ! ស្វាមី ទ្រី ដាណា សុំទោសភរិយាទាំងស្រងូតស្រងាត់ ឱ្យដកពាក្យបណ្ដឹងវិញ មុនលោកសាងផ្នួស(វីដេអូ)

  • 2021-09-15 06:55:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងរ៉ាវជម្លោះរវាងគ្រួសារអ្នកជំនួញ អ្នកនាង ទ្រី ដាណា និងស្វាមី ឈ្មោះ ហ៊ីង បញ្ញារិទ្ធ កាន់តែដល់ដំណាក់កាលធ្ងន់ធ្ងរ ក្រោយភាគីខាងស្វាមីចេញវីដេអូសុំទោសជាសាធារណៈមួយ មុនលោកសាងផ្នួសជាព្រះសង្ឃ ។ តាមវីដេអូខ្លីមួយ លោក ហ៊ីង បញ្ញារិទ្ធ ហៅពូម៉ៅ បានសុំទោសអ្នកនាងទ្រី ដាណា និងសុំឱ្យប្រពន្ធ ដកពាក្យបណ្ដឹងពីតុលាការវិញ ដើម្បីលោកបានចូលផ្ទះ មើលថែប្រពន្ធ និងកូនដូចដើមវិញ ។ លោកថា កន្លងទៅក្រោយបែកពីភរិយាទៅរស់នៅជាមួយម្ដាយ លោកបានដឹងពីកំហុសរបស់ខ្លួន តែលោកមិនបានបញ្ជាក់ថា ជាកំហុសអ្វីនោះទេ ។

លោក ហ៉ីង បញ្ញារិទ្ធ អះអាងជម្លោះរវាងអ្នកទាំងពីរមិនមែនជាការសម្ដែង ព្រោះគ្មានអ្នកណាចង់យកកិត្តិយសគ្រួសារមកប្ដូរជាមួយផលប្រយោជន៍ផ្ទាល់ខ្លួននោះទេ តែនេះដោយសារការខឹងមួយឆាវនាំឱ្យមកដល់ចំណុចនេះ ។

ដើមហេតុនៃជម្លោះប្ដីប្រពន្ធនេះ អ្នកនាង ទ្រី ដាណា ធ្លាប់បង្ហើបពីបញ្ហានាំឱ្យមានជម្លោះរវាងអ្នកនាង និងស្វាមី គឺបណ្ដាលមកពីបញ្ហាសាច់ថ្លៃខាងប្ដី ថា អ្នកនាងមិនជួយគ្រួសារខាងស្វាមី។ យ៉ាងណាអ្នកនាង បានបង្ហើបថា លោក ហ៉ីង បញ្ញារិទ្ធ ដែលជាស្វាមីធ្លាប់ប្រើអំពើហិង្សាមកលើខ្លួនជាច្រើនដងមកហើយ និងលើកចុងក្រោយនេះ គឺបានវាយអ្នកនាងនៅខេត្តសៀមរាប ដោយបានថតវីដេអូទុកជាភ័ស្តុតាងទៀតផង ៕

ទស្សនាវីដេអូសុំទោស ពីស្វាមីអ្នកនាង ទ្រី ដាណា៖

មតិយោបល់