• 2021-09-15 10:03:43
  • ព័ត៌មាន

លោកជំទាវ ឱ វណ្ណឌីន ប្រាប់ឱ្យក្រុមគ្រូពេទ្យយកវ៉ាក់សាំងទៅចាក់ឱ្យប្រជាជនដល់ផ្ទះ បើស្ថិតក្នុងករណីនេះ

  • 2021-09-15 10:03:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកជំទាវ ឱ វណ្ណឌីន បានចូលរួមក្នុងពិធីបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជុំទី ១ នៅទូទាំងខេត្តកោះកុង នៅថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។ កម្មវិធីប្រព្រឹត្តទៅនៅមន្ទីរសុខាភិបាល ខេត្តកោះកុង។

ឆ្លៀតក្នុងឱកាសនេះ លោកជំទាវ ឱ វណ្ណឌីន បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រាល់បងប្អូនប្រជាពលរដ្ឋដែលមានការពិបាកក្នុងការធ្វើដំណើរ មកទីតាំងចាក់វ៉ាក់សាំង ក្រុមគ្រូពេទ្យត្រូវនាំយកវ៉ាក់សាំងទៅចាក់ជូនប្រជាពលរដ្ឋ ដល់ផ្ទះ។

លោកជំទាវរដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តទៀតថា បញ្ហាមួយចំនួនដែលរាំងស្ទះប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរមកទីតាំងចាក់វ៉ាក់សាំងគឺអាចបណ្តាលមកពី ផ្ទះនៅឆ្ងាយពេក ឫ មិនមានមធ្យោបាយធ្វើដំណើរ។​ ដើម្បីសម្រេចគោលដៅចាក់វ៉ាក់សាំងឱ្យបានគ្រប់ចំនួន ១០លាននាក់ រដ្ឋបាលខេត្តទាំងអស់ ត្រូវធ្វើកិច្ចការមួយនេះ ដោយចេះបត់បែន និងមើលទៅលើស្ថានភាពជាក់ស្តែងរបស់ប្រជាជន៕

អត្ថបទ ៖ សង្ហា

មតិយោបល់