• 2021-09-15 10:44:14
  • ព័ត៌មាន

មកស្គាល់បុរសទាំង ៤រូប សុទ្ធតែរត់ទៅបួស ក្រោយផ្ទុះជម្លោះបែកផ្សែងក្នុងគ្រួសារ យកព្រះធម៌ជាស្ពានរំលត់ទុក្ខ

  • 2021-09-15 10:44:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គិតមកដល់ពេលនេះ យ៉ាងហោចណាស់ មានបុគ្គលមានកេរ្តិ៍ឈ្មោះក្នុងសង្គមចំនួន៤រូបហើយ ដែលបានសម្រេចចិត្តលាចាកភាពជាគ្រហស្ថ ជាបណ្ដោះអាសន្ន ហើយចូលសាងផ្នួសជាសង្ឃ ភាគច្រើនក្រោយមានបញ្ហាក្នុងគ្រួសារ។ រឿងរ៉ាវជម្លោះរវាងគ្រួសារ អ្នកណាៗក៏តែងកើតមានតែស្ថិតត្រង់ថាដំណាក់កាលធ្ងន់ឬស្រាលប៉ុណ្ណោះ។ មកស្គាល់បុរសបួនរូបយកផ្លូវព្រះធម៌រំលត់ទុក្ខក្រោយផ្ទុះរឿងមិនចេះចប់៖

១. លោក ឌួង ឆាយ៖ ក្រោយពីផ្ទុះរឿងរ៉ាវក្នុងគ្រួសារ ដែលបានលាតត្រដាង ដោយអតីតភរិយា អំពីអំពើហិង្សា វាយដំ ទាត់ធាក់ប្រពន្ធ ឈានដល់ផ្លូវបំបែក និងបណ្តាលឲ្យបាត់បង់ គោរមងារជាឧកញ៉ាផងនោះ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ លោក ឌួង ឆាយ បានគ្រងស្បង់ជីពរ សាងផ្នួស ក្នុងគោលបំណង សងគុណអ្នកមានគុណ និងជំរះនូវបាបកម្ម ដែលខ្លួនបានសាងកន្លងមក ។

២. លោក សុវណ្ណ រិទ្ធី៖ ក្រោយចេញពីពន្ធនាគារមិនបានប៉ុន្មានថ្ងៃ លោក សុវណ្ណ រិទ្ធី បានសម្រេចចិត្តកោសក់សាងផ្នួស ដោយលោកបានសរសេរពាក្យមួយឃ្លា ភ្ជាប់រូបភាពជាច្រើនសន្លឹកថា «ក្តីប្រាថ្នាទី១របស់ខ្ញុំ៖ សូមបួសសងគុណលោកឪពុកអ្នកម្តាយ»។ សូមបញ្ជាក់ថា លោក សុវណ្ណ ឬទ្ធី ត្រូវបានតុលាការបានចោទប្រកាន់ និងឃុំខ្លួនពីបទ «ញុះញង់ឱ្យមាន ចលាចលក្នុងសង្គម» និងឃុំខ្លួនជាបណ្តោះអាសន្ន នៅពន្ធនាគារព្រៃស។ ក្រោយចេញពីពន្ធនាគារ ក៏មានផ្ទុះរឿងរ៉ាវពាក្យចចាមអារ៉ាមជាច្រើនជាមួយប្រពន្ធ មិនយូរប៉ុន្មានលោកបានទៅសាងផ្នួសមួយរយៈ ។

៣. លោក ដែន សូនី (ស្វាមីអ្នកនាង Love Riya)៖ រឿងរ៉ាវជម្លោះរវាងគ្រួសាររវាងលោក ដែន សូនី និងភរិយា បានធ្វើឲ្យមហាជនជាច្រើនផ្ទុះការចាប់អារម្មណ៍។ យ៉ាងណាមិញ ក្រោយជម្លោះចប់សព្វគ្រប់ គេសង្កេតឃើញ លោក ដែន សូនី សម្រេចចិត្តសាងផ្នួស ។ ទន្ទឹមនេះ ក៏មានការបកស្រាយអំពីមូលហេតុនៃការសាងផ្នួសនេះផងដែរ គឺលោក ដែន សូនី បានបញ្ជាក់ថា ដោយាសារជាប់បំណន់ព្រះ ព្រោះកន្លងមកធ្លាប់សន្យា នៅមុខព្រះថា បើលួងលោមស្នេហ៍ Love Riya បានសម្រេច នឹងសាងផ្នួស១អាទិត្យ។

៤. លោក ហ៉ីង បញ្ញារិទ្ធ៖ រឿងរ៉ាវជម្លោះរវាងគ្រួសារជាមួយអ្នកជំនួញស្រី អ្នកនាង ទ្រី ដាណា ពិតជាមានការភ្ញាក់ផ្អើលជាខ្លាំង ដោយនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១ នេះ លោក ហ៉ីង បញ្ញារិទ្ធ ហៅពូម៉ៅ បានសាងផ្នួសជាព្រះសង្ឃហើយ ដោយបន្សល់ទុកវីដេអូមួយឃ្លីប ផ្ញើទៅភរិយាមុនលោកសម្រេចចិត្តគ្រងស្បង់ជីវជាសង្ឃចាប់ពីថ្ងៃនេះតទៅ ៕

អត្ថបទដោយ ៖ Su In

មតិយោបល់