- 2021-09-16 03:16:50
- ព័ត៌មាន
ក្រសួងគ្រោងអនុវត្ដអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
- 2021-09-16 03:16:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងគ្រោងអនុវត្ដអាករលើតម្លៃបន្ថែម ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក
ចន្លោះមិនឃើញ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសស្តីពីការកំណត់វិធាន និងនីតិវិធីនៃការអនុវត្ដអាករលើតម្លៃបន្ថែម ឬហៅកាត់ថា(VAT) ចំពោះប្រតិបត្ដិការពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក (Online) ។
ក្នុងសេចក្ដីប្រកាសត្រង់ប្រការ៣ ស្ដីអំពីបុគ្គលដែលត្រូវជាប់ព័ន្ធអាករ សំដៅដល់៖
១- អ្នកជាប់ពន្ធអនិវាសនជន ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែម ។
២- អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសដែលទទួលការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាព ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកពីអ្នកជាប់ពន្ធអនិវាសនជន។
សូមបញ្ជាក់ថា ការចុះបញ្ជីអាករលើតម្លៃបន្ថែបបុគ្គលជាប់អាករ ដែលធ្វើការផ្គត់ផ្គង់ទំនិញឌីជីថល ឬសេវាឌីជីថល ឬរាល់សកម្មភាពពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកមកព្រះរាជាណាចក្រកម្ពុជា មានផលរបរប្រចាំឆ្នាំក្នុងកម្រិតចាប់ពី ២៥០ លានរៀលឡើងទៅ ឬរំពឹងថាមានផលរបរក្នុងរយៈពេលបីខែជាប់គ្នាណាមួយដែលបានបញ្ចប់នៅក្នុងឆ្នាំប្រតិទិនចរន្ត ចាប់ពី ៦០ លានរៀលឡើងទៅ ត្រូវមានកាតព្វកិច្ចចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ (Simplified VAT Registration) ឱ្យបានស្រេចបាច់ក្នុងអំឡុងពេល ៣០ថ្ងៃក្រោយផលរបរដល់កំណត់ត្រូវចុះបញ្ជី ៕
ព័ត៌មានលម្អិតសូមពិនិត្យបន្ថែមក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖