• 2021-09-16 04:47:38
  • ព័ត៌មាន

អាមេរិកជួយអាហ្វហ្គានីស្ថាន ៦៤លានដុល្លារ តាលីបង់ ថាតិចពេក ចង់ឱ្យជួយច្រើនជាងនេះទៀត

  • 2021-09-16 04:47:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមតាលីបង់ បានសម្តែងការអរគុណទៅកាន់ប្រទេសនានា នៅលើពិភពលោក ដែលបានផ្តល់ជំនួយសង្គ្រោះមកកាន់ប្រទេសអាហ្វហ្គានីស្ថាន ចំនួន ១,២ពាន់លានដុល្លារ។ រដ្ឋមន្រ្តីការបរទេសក្រុមតាលីបង់ លោក Amir Muttaqi បានថ្លែងថា សហរដ្ឋអាមេរិក ជាប្រទេសដ៏ធំមួយ ពួកគេគួរតែបើកបេះដូងឱ្យធំដូចគ្នា។

ប្រទេសអាហ្វហ្គានីស្ថាន កំពុងជួបវិបត្តិសេដ្ឋកិច្ច ដោយប្រជាជនជាច្រើនមិនមានការងារធ្វើ។ ទន្ទឹមនឹងការគ្មានការងារធ្វើរបស់ប្រជាជន ទំនិញសំខាន់ៗនៅក្នុងប្រទេសមួយនេះ បានឡើងថ្លៃ គួរឱ្យកត់សម្គាល់។ កត្តាទាំងនេះ បានធ្វើឱ្យប្រជាជន ជួបប្រទះនឹងការអត់ឃ្លាន។

ប្រទេសចិន និង ប៉ាគីស្ថាន បានផ្តល់ជំនួយសង្គ្រោះ មកកាន់ប្រទេសអាហ្វហ្គានីស្ថាន។ ចំណែកក្រុមតាលីបង់ បានសម្លឹងឃើញសហរដ្ឋអាមេរិក និងស្នើឱ្យប្រទេសនេះផ្តល់ជំនួយបន្ថែមទៀត។ កន្លងទៅ សហរដ្ឋអាមេរិក ផ្តល់ជំនួយមកកាន់អាហ្វហ្គានីស្ថាន ចំនួន ៦៤លានដុល្លារ៕

ប្រភព៖ RT ប្រែសម្រួល ៖ សង្ហា

មតិយោបល់