- 2021-09-16 08:57:26
- ព័ត៌មាន
នាំឱ្យស្គាល់ទឹកធ្លាក់ ៥កន្លែងនៅកម្ពុជា ឈ្មោះពីរោះៗប្លែក និងស្អាតៗបំផុត គួរទៅឱ្យបានម្ដងក្នុងជីវិត
- 2021-09-16 08:57:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាំឱ្យស្គាល់ទឹកធ្លាក់ ៥កន្លែងនៅកម្ពុជា ឈ្មោះពីរោះៗប្លែក និងស្អាតៗបំផុត គួរទៅឱ្យបានម្ដងក្នុងជីវិត
ចន្លោះមិនឃើញ
កម្ពុជា ជាប្រទេសដែលសំបូរទៅដោយធនធានធម្មជាតិ ព្រៃព្រឹក្សា សមុទ្រ ភ្នំ ទឹកធ្លាក់ជាច្រើនកន្លែង ដែលមិនត្រឹមតែអាចទៅលេងកំសាន្តបាន តែក៏អាចធ្វើការស្រាវជ្រាវ ដើម្បីចងក្រងជាឯកសារនៅក្នុងការសិក្សាបានផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ការផ្តិតយករូបភាពពីទីកន្លែងទាំងនោះ ហើយយកមកចែកចាយបន្តនៅបណ្តាញសង្គមហ្វេសប៊ុកពិតជាបានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនរាប់មិនអស់ ព្រោះទាំងនេះបានទាំងជួយផ្សព្វផ្សាយកន្លែងទេសចរណ៍ស្អាតៗ នៅក្នុងស្រុក ហើយក៏បានជួយដោយប្រយោល ក្នុងរកចំនូលចូលប្រទេសជាតិផងដែរ។ ថាមើលហ៍ ល្អប៉ុណ្ណាទៅ?
តោះ ឥលូវមកស្គាល់ឈ្មោះ និងទីតាំងទឹកធ្លាក់ចំនួន ៥កន្លែង នៅកម្ពុជា ដែលមានសម្រស់ស្រស់ស្អាត មិនចាញ់គ្នា
១. ទឹកធ្លាក់ បរឡាង
ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលមានទេសភាពស្រស់ស្អាត ជាមួយនឹងរុក្ខជាតិខៀវស្រងាត់ ព្រៃភ្នំព័ទ្ធជុំជិត ជាទឹកធ្លាក់ពីលើភ្នំ ដែលបង្កើតបានជាទស្សនីយភាព សម្រាប់អ្នកទេសចរដែលចូលចិត្តធម្មជាតិ ស្តាប់សំលេងទឹកធ្លាក់មកពីលើកំពូលភ្នំ និងងូតទឹកលេងកម្សាន្ត។ ទឹកធ្លាក់បរឡាង មានចម្ងាយប្រហែល ៨៣គីឡូម៉ែត្រ ពីទីរួមខេត្ដបាត់ដំបង ដោយធ្វើដំណើរចេញពីទីរួមខេត្តបាត់ដំបង ទៅតាមផ្លូវលេខ ៥៧ ឆ្ពោះទៅកាន់ស្រុកសំឡុត បត់ខាងឆ្វេងតាមផ្សារត្រែង ដើម្បីទៅដល់រមណីយដ្ឋាននេះ។
២. ទឹកធ្លាក់ ចាក់អង្រែក្រោម (ទឹកធ្លាក់អន្លង់ស្វាយ)
ជាតំបន់ទេសចរណ៍ធម្មជាតិ ដែលលាក់ខ្លួនពួនអាត្មានៅលើភ្នំត្បែង និយាយពីសម្រស់វិញ ស្រស់ស្អាតមិនចាញ់ទឹកជ្រោះកន្លែងផ្សេងៗ ដែលមានលើភ្នំត្បែងនោះទេ។ ជាតំបន់ទឹកធ្លាក់ បែបកំដៅសាច់ដុំ គឺថាបើចង់ទៅទឹកធ្លាក់មួយកន្លែងហ្នឹង ត្រូវធ្វើដំណើរឡើងភ្នំចុះភ្នំ និយាយពីស្ថានភាពផ្លូវឡើងវិញ មិនសូវជាស្រួល តែស៊ូបន្តិចទៅបើចង់ទៅកន្លែងស្អាតមួយហ្នឹង។ ទឹកធ្លាក់ចាក់អង្រែក្រោម ស្ថិតនៅលើ ភ្នំត្បែងមានជ័យ ខេត្តព្រះវិហារ។
៣. ទឹកធ្លាក់ ជ្រោះភ្នំ៥៣
គ្រាន់តែលឺឈ្មោះក៏ចង់ទៅបាត់ហើយ តែថាទីនោះមានអ្វីដែលទាក់ទាញខ្លះទៅ? មិនត្រឹមតែជាតំបន់ដែលមានទឹកធ្លាក់ជាប់នឹងជញ្ជាំងភ្នំ តែជាតំបន់រមនីយដ្ឋានដែលមានកន្លែងអង្គុយញ៉ាំអាហារជួបជុំគ្រួសារ អង្គុយមើលទេសភាព ហើយលឺមកថា មានរូងភ្នំ ជម្រៅជ្រៅ ដែលធ្លាប់មានអ្នកសច្ចំ ចូលទៅតាំងសម្មាធិថែមទៀតផង។ ក្បែរៗនេះទេ គឺស្ថិតនៅលើភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ជាប់និងព្រំដែនកម្ពុជា- ថៃ។
៤. ទឹកធ្លាក់ លែងអង លែងឃិន
មានទីតាំងស្ថិតក្នុងភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ចម្ងាយ២៦ គីឡូម៉ែត្រពីក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី។ លែងអង និងលែងឃិន ជាតំបន់ទឹកធ្លាក់ធម្មជាតិ ដែលហ៊ុមព័ទ្ធដោយព្រៃព្រឹក្សាចម្រុះតូចធំ ជាមួយទឹកត្រជាក់ល្ហឹម អំណោយផលដល់អ្នកទេសចរ ងូតទឹកកម្សាន្ត លម្ហែកាយស្រស់ស្រាយចុងសប្តាហ៍ ។
៥. ទឹកធ្លាក់ បុស្សស្បូវ
ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយ ដែលលាក់ខ្លួននៅជើងភ្នំដងរែក ខេត្តព្រះវិហារ។ ទឹកធ្លាក់ដែលមានធម្មជាតិស្រស់បំព្រង អមព្រៃឈើតូចធំ លាយឡំជាមួយនឹងផ្ទាំងថ្ម តូច-ធំ នេះ មានទីតាំងនៅភូមិតេជោបុស្សស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ៕
តោះ ដាក់ម៉ាទ្រីប ងូតទឹកជុំគ្នា ឱ្យណាណីមើលហ៍