• 2021-09-16 10:01:28
  • ព័ត៌មាន

ត្រៀមស្ដាប់បទពិសោធល្អៗ ពីលោក ងួន វេងឆាយ ពីអ្នករត់តុម្នាក់ ក្លាយជាម្ចាស់ភោជនីយដ្ឋានដ៏ល្បី ជាប់ជា Asia's 50 Best Restaurants

  • 2021-09-16 10:01:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីជជែកពិភាក្សាពីមុខជំនួញគ្រប់វិស័យ Starting Up សប្ដាហ៍ថ្មីនេះ កាន់តែជក់ចិត្តដិតអារម្មណ៍ជាមួយបទពិសោធថ្មីៗ ល្អៗ ពីភ្ញៀវកិត្តិយសម្នាក់ពោរពេញដោយភាពតស៊ូ រហូតក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ គឺលោក ងួន វេងឆាយ ជាសហស្ថាបនិក និងជានាយកគ្រប់គ្រងភោជនីយដ្ឋាន Cuisine Wat Damnak ។

ប្រិយមិត្តដែលនិយមតាមដានពីការចែករំលែកបទសោធពីអ្នកជំនួញល្បីៗនៅស្រុកខ្មែរ ប្រាកដជាធ្លាប់បានដឹងរួចមកហើយពីភាពជោគជ័យរបស់សហគ្រិនរូបនេះ ដែលបានតស៊ូពីអ្នករត់តុម្នាក់កាលពី ២០ឆ្នាំមុន ហើយពេលនេះក្លាយជាម្ចាស់ភោជីយដ្ឋានដ៏ល្បីលំដាប់អន្តរជាតិ ។ ភោជនីយដ្ឋាន Cuisine Wat Damnak បានជាប់ជា Asia's 50 Best Restaurants ២ឆ្នាំជាប់គ្នា ដែលកម្រមានភោជនីយដ្ឋានក្នុងស្រុកធ្វើបានណាស់ ។ ដូច្នេះហើយភាពជោគជ័យមួយនេះ ប្រាកដជាបានលាក់បង្កប់នូវគំនិតរកស៊ីដ៏ល្អ និងយុទ្ធសាស្ត្រល្អៗជាច្រើន ទម្រាំមានកេរ្តិ៍ឈ្មោះដូចសព្វថ្ងៃនេះ ។ បទពិសោធ និងទ្រឹស្ដីរកស៊ីទាំងឡាយ នឹងត្រូវបានចែករំលែក ក្នុងកម្មវិធី Starting Up ពីលោក ងួន វេងឆាយ ដែលមានលោក ជី សិលា ជាសហគ្រិនរៀមច្បងម្នាក់ ជាអ្នកសម្របសម្រួល ។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងលោក ងួន វេងឆាយ នៅថ្ងៃសៅរ៍ទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

មតិយោបល់