• 2021-09-17 04:15:02
  • ព័ត៌មាន

ស្រស់ស្អាតខ្លាំង! ព្រះនាងតូច ជេនណា គ្រងឈុតបុរាណ និងប្រពៃណីខ្មែរ ទាំង៥ឈុតនេះ សម្រស់ដូចធីតាសួគ៌

  • 2021-09-17 04:15:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែរាជវង្សមួយអង្គ ដែលពោរពេញដោយសមត្ថភាព គួបផ្សំជាមួយរូបសម្រស់ពីធម្មជាតិរបស់ទ្រង់ ជាមួយនឹងការគ្រងឈុតបុរាណ និងប្រពៃណីខ្មែរ ជាច្រើនឈុត បង្ហាញរូបសម្រស់យ៉ាងល្អឯក គយគន់មិនជិនណាយ។

ព្រះនាងតូច នរោត្តម ជេនណា ទ្រង់ជាបុត្រីទីពីរ របស់អ្នកអង្គម្ចាស់នរោត្តមបុប្ផារី និងជាព្រះរាជនត្តារបស់សម្តេចព្រះមហិស្សរា នរោត្តមចក្រពង្ស។ ក្រៅអំពីរូបសម្រស់ដ៏ផូរផង់ ប្រៀបដូចជាទេពធីតា ទ្រង់ក៏មានទេពកោសល្យផ្នែកសិល្បៈយ៉ាងពិសេស ដែលអាចច្រៀងចម្រៀងជាភាសាខ្មែរ បានយ៉ាងពិរោះ ថែមទាំងចេះច្រៀងចម្រៀងជាភាសាបរទេស ដូចជា បារាំង ចិន និងថៃ បានយ៉ាងល្អផងដែរ។ ក្រៅពីមានទឹកដមសំឡេង ដ៏ក្រអួនក្រអៅ ទ្រង់ក៏អាចរាំរបាំ ព្រះរាជទ្រព្យ រាំចង្វាក់បរទេសទាន់សម័យ អាចធ្វើជាម៉ូដែល និងមានសមត្ថភាពសំដែងភាពយន្តបានយ៉ាងល្អផងដែរ។

ខាងក្រោម ជាឈុតបុរាណ និងឈុតប្រពៃណីខ្មែរ ដែលព្រះនាងតូច ជេនណា ទ្រង់គ្រង

អត្ថបទ ៖ មេខាឡា

មតិយោបល់