• 2021-09-22 01:00:00
  • ព័ត៌មាន

អ្នកបន្តមរតក «តម្រាភោជនាហារ» ទាំង៣រូប ពីសម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ ជានរណា?

  • 2021-09-22 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«តម្រាភោជនាហារ» ដែលជាសៀវភៅវិជ្ជាធ្វើមុខម្ហូបដ៏មានតម្លៃមួយដែលព្រះនិពន្ធរបស់សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ។ សៀវភៅបានបោះពុម្ពជាភាសាអង់គ្លេសនៅឆ្នាំ១៩៦០ និងជាភាសាខ្មែរនៅឆ្នាំ ១៩៧០។ ហើយនៅឆ្នាំ២០២១នេះសៀវភៅនេះត្រូវបានបោះពុម្ពសាជាថ្មីចំនួន ៥០០០ច្បាប់ មានកម្រាស់ជិត ២០០ទំព័។ សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ (សូបបាណា) គឺជាព្រះអនុជរបស់ព្រះបាទ នរោត្តម សុរាម្រិត និងត្រូវជាព្របិតុច្ឆាព្រះបរមរតនកោត នរោត្តម សីហនុ។ សម្តេចប្រសូត្រនៅឆ្នាំ១៨៩៨ និងចូលទិវង្គតនៅឆ្នាំ១៩៧១។

សៀវភៅ «តម្រាភោជនាហារ» ដែលបោះពុម្ពជាថ្មី

[ក្រោយពីសម្តេចកនិដ្ឋា ចូលទិរង្គតទៅ តើនរណាជាអ្នកជាស្នង និងបន្តមរតក «តម្រាភោជនាហារ» ដ៏មានតម្លៃខាងលើ?]

ព្រះឆាយាល័ក្ខណ៍សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ(សូបបាណា)

ខាងក្រោមនេះជា «អ្នកបន្តមរតក» នៃ សៀវភៅ «តម្រាភោជនាហារ» ព្រះនិពន្ធរបស់សម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ៖

១. អ្នកម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី អាយុ ៤៨ឆ្នាំ កើតនៅឆ្នាំ១៩៧៣ នៅភ្នំពេញ។ បញ្ចប់ថ្នាក់បណ្ឌិតផ្នែកស្ថាបត្យកម្ម និងនគរូបនីយកម្ម ជាសកលវិទ្យាធិការរងនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជានាយកនៃមជ្ឍមណ្ឌបេតិកភណ្ឌនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ បច្ចុប្បន្នអ្នកម្នាងកំពុងពិនិត្យការជួសជយលអគារប្រវត្តិសាស្ត្រនៅក្នុងបរិវេណព្រះបរមរាជវាំង។

(ឆ្វេង) អ្នកម្នាង ស៊ីសុវត្ថិ ម៉ែន ច័ន្ទទេវី (កណ្តាល) លោកស្រី ម៉ែន សុធាវី និង(ស្តាំ)​ លោកស្រី ម៉ែន សូដានី

២. លោកស្រី ម៉ែន សូដានី មានអាយុ ៥១ឆ្នាំ កើតនៅឆ្នាំ ១៩៧០ នៅភ្នំពេញ។ ជានិសិ្សតបញ្ចប់ការសិក្សពីសាលបេតិកភណ្ឌក្នុងតំបន់ដោយ Ecole de Chaillot (ប្រទេសបារាំង)។ លោកស្រីជាអ្នកបុរាណវិទ្យាដែលបច្ចុប្បន្នមានតួនាទីជាអនុប្រធាននាយដ្ឋាននីតិកម្ម ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

៣. លោកស្រី ម៉ែន សុធាវី មានអាយុ ៦១ឆ្នាំ កើតនៅឆ្នាំ ១៩៦០ នៅភ្នំពេញ។ ជាគណនេយ្យករបានធ្វើការនៅក្រុមហ៊ុនជប៉ុន Panta Ocean Construction។ ហើយបានក្លាយជាមេចុងភៅជំនាញ និងជាម្ចាស់ភោជនីយដ្ឋាន អង្គរតូច ដែលជាភោជនីដ្ឋានល្បីប្រចាំខេត្កសៀមរាបផ្នែកម្ហូបប្រពៃណីខ្មែរ។

សូមបញ្ជាក់ថា «អ្នកបន្តមរតក» នៃសៀវភៅ «តម្រាភោជនាហារ» ខាងលើត្រូវជាបងប្អូនបង្កើតគ្នា៕

**សម្រាប់អ្នកមានបំណងចង់ជាវសៀវភៅ «តម្រាភោជនហារ» ដែលជាព្រះនិពន្ធដោយសម្តេច ព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ សូមចុចតំណនេះ សៀវភៅ «តម្រាភោជនហារ» ។ សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅនេះនឹងផ្តល់ទៅមូលនិធិស្ត្រីរស្មីសោភ័ណ្ឌ ដែលជាមូលនិធិគាំទ្រ និងលើកកម្ពស់ស្ត្រីខ្មែរតាមរយៈសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ៕

ដកស្រង់ចេញពីសៀវភៅ «តម្រាភោជនាហារ»

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់