- 2021-09-20 04:14:31
- ព័ត៌មាន
ច្បាស់ៗ ចំៗ! សៀវភៅស្នាក់នៅ-គ្រួសារ អត្តសញ្ញាណប័ណ្ណ ធ្វើនៅឯណា ភ្ជាប់ឯកសារអីខ្លះ ប៉ុន្មានថ្ងៃបាន?
- 2021-09-20 04:14:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាស់ៗ ចំៗ! សៀវភៅស្នាក់នៅ-គ្រួសារ អត្តសញ្ញាណប័ណ្ណ ធ្វើនៅឯណា ភ្ជាប់ឯកសារអីខ្លះ ប៉ុន្មានថ្ងៃបាន?
ចន្លោះមិនឃើញ
រហូតមកដល់ពេលនេះ បញ្ហាធ្វើឯកសារសំខាន់ៗសម្រាប់ប្រើប្រាស់ក្នុងជីវិតរស់នៅប្រចាំថ្ងៃ នៅតែជាក្ដីកង្វល់របស់ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់បានយល់ពីនីតិវិធីក្នុងការស្នើសុំធ្វើឯកសារទាំងនោះដូចជា សៀវភៅស្នាក់នៅ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណជាដើម ។
ពាក់ព័ន្ធជាមួយចម្ងល់នេះដែរ បើតាមលោកវីរសេនីយ៍ឯកឧត្ដម សាន សុខសីហា អ្នកនាំពាក្យស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានថ្លែងមកកាន់ Sabay ថា សម្រាប់សៀវភៅស្នាក់នៅបងប្អូនប្រជាពលរដ្ឋអាចធ្វើនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ ទីតាំង ធ្វើត្រឹមរយៈពេល ៥ ថ្ងៃ ទៅ ៧ថ្ងៃប៉ុណ្ណោះ ។
ចំពោះសៀវភៅគ្រួសារត្រូវធ្វើនៅអធិការនគរបាលខណ្ឌទាំង ១៤ គឺរយៈពេល ១០ ថ្ងៃទេ ។ ដោយឡែកចំពោះអត្តសញ្ញាណប័ណ្ណ ដោយសារជំនាញខាងប៉ុស្តិ៍ ខណ្ឌ ត្រឹមជួយសហការបំពេញបែបបទ ថតរូប រួចទើបបញ្ជូនទៅអគ្គនាយកយដ្ឋានអត្តសញ្ញាណកម្ម ដើម្បីរៀបចំនីតិវិធីបន្ត ទើបព្រីនចេញជូនប្រជាពលរដ្ឋ ដូច្នេះត្រូវការពេលវេលាមួយ រយៈពេល ៣០ថ្ងៃ នៃថ្ងៃធ្វើការ ទើបរួួចរាល់ ។
ដូច្នេះសម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលចង់ធ្វើសៀវស្នាក់នៅសូមអញ្ជើញទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០៥ និងសៀវភៅគ្រួសារសូមអញ្ជើញ ទៅកាន់អធិការនគរបាលខណ្ឌទាំង ១៤ ។ ចំពោះអត្តសញ្ញាណប័ណ្ណ អ្នកដែលគ្រប់អាយុត្រូវធ្វើ ឬ ហួសសុពលភាព សូមអញ្ជើញទៅកាន់ ប៉ុស្តិ៍ ខណ្ណ ដែលខ្លួនរស់នៅ ។
ទន្ទឹមនឹងនេះដែរ លោកវីរសេនីយ៍ឯកឧត្ដម សាន សុខសីហា ក៏បានបញ្ជាក់ដែរថា ចំពោះករណីពលរដ្ឋធ្វើ ១ថ្ងៃបាន គឺក្នុងករណី ដែលពលរដ្ឋខ្លះដាក់ឯកសារទៅរាប់ខែហើយ ប៉ុន្តែខាងប៉ុស្តិ៍រដ្ឋបាល ឬ ខណ្ឌ ទុកចោលមិនធ្វើ គឺពលរដ្ឋអាចសុំជំនួយអន្តរាគមន៍ ពីក្រុមប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញ នឹងជួយសម្របសម្រួលធ្វើជូនភ្លាមៗ បងប្អូនអាចទាក់ទងទៅកាន់លេខ 069 516 999 ៕
ខាងក្រោមនេះ ជាឯកសារត្រូវភ្ជាប់ពេលទៅធ្វើសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ៖
សៀវភៅស្នាក់នៅ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួន ទៅកាន់ប៉ុស្តិ៍នគរបាលដូចខាងក្រោម៖
សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
សំបុត្រអាពាហ៍ពិពាហ៍ (បើមាន)
លិខិតអនុញ្ញាតផ្លាស់ប្ដូរទីលំនៅ ពីនគរបាលប៉ុស្តិ៍រដ្ឋបាល ទីកន្លែងចាស់ដែលសាមីខ្លួនធ្លាប់រស់នៅ (ប្រសិនបើមានការផ្លាស់ប្ដូរទីកន្លែងរស់នៅ)។
សៀវភៅគ្រួសារ
សាមីខ្លួនត្រូវយកលិខិតស្នាមមួយចំនួន ទៅកាន់ប៉ុស្តិ៍នគរបាលដូចខាងក្រោម៖
សៀវភៅស្នាក់នៅ
សេចក្ដីចម្លងសំបុត្រកំណើត ឬសេចក្ដីចម្លងបញ្ជាក់សំបុត្រកំណើត
អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ
សំបុត្រអាពាហ៍ពិពាហ៍