• 2021-09-20 05:06:21
  • ព័ត៌មាន

សូមបងប្អូនប្រុងប្រៀបខ្លួនជាមុន! ពីថ្ងៃនេះបណ្ដាខេត្ត-ក្រុង ទាំង ១២នៅកម្ពុជាអាចប្រឈមជំនន់ទឹកភ្លៀងច្រើនថ្ងៃ

  • 2021-09-20 05:06:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ អាកាសធាតុមានការប្រែប្រួលខ្លាំង ដោយប្រពន្ធ័សម្ពាធទាបចាប់កើតសារជាថ្មី ភ្ជាប់ជាមួយនឹងសម្ពាធទាបសកម្ម ដែលបច្ចុប្បន្ននៅក្នុងសមុទ្រចិនខាងត្បូង នឹងអូសកាត់បញ្ឆិតព្រះរាជាណាចក្រកម្ពុជាផ្នែកខាងជើង ដែលអាចនឹង ធ្វើឲ្យមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅខ្លាំង ។

ទន្ទឹមនឹងនេះ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១ នឹងអាចមានវិសម្ពាធមួយកើតឡើងនៅសមុទ្រចិនខាងត្បូង នឹងអាចបង្កើនឥទ្ធិពលរបស់ខ្លួនទៅ ជាកូនព្យុះទី ១៥ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២១ ដោយធ្វើដំណើរឆ្ពោះមកប្រទេសវៀតណាម ដែលនឹងអាចមានឥទ្ធិពលគួរឲ្យកត់សំគាល់ នៅតំបន់ភាគឦសានរបស់កម្ពុជា ។

យោងតាមការព្យាករណ៍ លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២១ មានស្ថានភាព ដូចខាងក្រោម ៖

១- តំបន់វាលទំនាប

ផ្ទៃមេឃមានពពកច្រើន មានអ័ព្ទ នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យម ទៅខ្លាំង ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និងខេត្តបន្ទាយមានជ័យ ។

២- តំបន់ខ្ពង់រាប ជួរភ្នំដងរែក និងតំបន់ជួរភ្នំក្រវាញ

ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅច្រើន នៅក្នុង ភូមិសាស្ត្រខេត្តពោធិ៍សាត់ (ស្រុកវាលវែង) ឧត្ដរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ តាមរយៈស្ទឹងសែន ដែលអាចនឹងបង្កទៅជាជំនន់ ។

៣- តំបន់មាត់សមុទ្រ

ផ្ទៃមេឃអាប់អួរមានពពកច្រើន អ័ព្ទផ្សែង នឹងអាចមានភ្លៀងធ្លាក់ រាយប៉ាយ ក្នុងកម្រិតពីមធ្យមទៅខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់មានល្បឿនមធ្យម ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខេត្តកោះកុង ពិសេសផ្លូវជាតិ លេខ ៤ អាចគំរាមកំហែងដោយជំនន់ទឹកភ្លៀង ។ នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀង ខ្យល់ និងរលកសមុទ្រមានកម្ពស់មធ្យម ៕

មតិយោបល់