• 2021-09-20 08:40:18
  • ព័ត៌មាន

ស្អាតណាស់! រចនាបថទីស្នាក់ការថ្មីនៃធនាគារជាតិយកលំនាំតាមប្រាសាទភ្នំ មានរូបរាងដូចខ្លាំងប្រាសាទធំកោះកេរ្តិ៍

  • 2021-09-20 08:40:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ធនាគារ​ជាតិ​នៃ​កម្ពុជា កំពុងសាងសង់អគារ​ស្នាក់ការកណ្ដាលថ្មី​របស់​ខ្លួន ដែលនឹងរំលេចរូបរាងដ៏អស្ចារ្យក្នុងពេលដ៏ខ្លីខាងមុខនេះ ខណៈ​ការិយាល័យ​ធ្វើការ បាន​ផ្លាស់​ប្ដូរ​ទៅ​ទីតាំង​បណ្ដោះ​អាសន្ន​នៅ​តាម​ផ្លូវ​ហាណូយ សង្កាត់​ភ្នំពេញ​ថ្មី​។

ធនាគារ​ជាតិ​នៃ​កម្ពុជា​ បាន​បញ្ជាក់​ថា "អគារ​ស្នាក់​ការ​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង តាម​លំនាំ​ប្រាសាទ​ភ្នំ ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ​យើង ហើយ​បង្ហាញ​ពី​ភាព​រឹង​មាំ ទំនើប និង​ការ​រីក​ចម្រើន​វិស័យ​ធនាគារ នា​ពេល​បច្ចុប្បន្ន"។

ដោយឡែកមហាជនបានកត់សម្គាល់ឃើញថា រចនាបថនៃអគារថ្មី របស់ធនាគារជាតិនៃកម្ពុជា គឺមានរូបរាងដូចគ្នា ទៅនឹងប្រាសាទធំ ឬ ហៅថាប្រាសាទកំពែង ដែលជាប្រាសាទមួយក្នុងចំណោមប្រាសាទនៅរាជធានីកោះកេរ្តិ៍ ។ ប្រាសាទភ្នំ គឺគេសំដៅទៅលើប្រាសាទដែលសង់លើភ្នំ ឬ ប្រាសាទមានរចនាបថថ្នាក់ៗដូចជាភ្នំ ។ យ៉ាងណាមិញធនាគារជាតិនៃកម្ពុជា យកលំនាំពីប្រាសាទភ្នំ គឺអាចយកតាមប្រាសាទ ដែលសង់លើភ្នំ ឬ ប្រាសាទមានរូបរាងដូចភ្នំនេះហើយ ។ ក្នុងនោះក៏ទំនងជាយកលំនាំពីប្រាសាទធំ នៃរាជធានី កោះកេរ្តិ៍ លើទឹកដីខេត្តព្រះវិហារ ។

ប្រាសាទធំកោះកេរ្តិ៍ ស្ថិតនៅក្នុងភូមិស្រយ៉ង់ខាងជើង ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ។ ក្រុមប្រាសាទកោះកេរ្តិ៍មានចម្ងាយប្រមាណ ១២០គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប និងមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រពីទីរួមខេត្តព្រះវិហារ។ ចំណែកឯចម្ងាយពីរាជធានីភ្នំពេញមានចម្ងាយ ៤៦០គីឡូម៉ែត្រ។

ប្រាសាទកោះកេរ្តិ៍ បានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ ឧទ្ទិសថ្វាយព្រះឥសូរតាមបែបព្រហ្មញ្ញសាសនា។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីតរាជធានីកោះកេរ្ត៍ មានទំហំផៃ្ទដី១៦X១៦គីឡូម៉ែត្រ រួមមាន៩៨ប្រាសាទ។ ប្រាសាទធំនេះមាន ៧ជាន់ មានកម្ពស់ ៣៥ម៉ែត្រ ដែលកសាងឡើងតាំងពីសម័យបុរាណ ទុកសម្រាប់ជាការគោរពបូជាតាមលទ្ធិព្រហ្មញ្ញសាសនា ៕

មតិយោបល់