• 2021-09-20 09:06:31
  • ព័ត៌មាន

រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់ មានបំណងបង្កើតទំនាក់ទំនងល្អជាមួយ អន្តរជាតិតាមរយៈការទូត

  • 2021-09-20 09:06:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកនាំពាក្យរបស់ក្រុមតាលីបង់ Zabihullah Mujahid បានប្រាប់ថា រដ្ឋាភិបាលបណ្តោះអាសន្នតាលីបង់មានបំណងបង្កើតទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិតាមរយៈការទូត។

អ្នកតំណាងរូបនោះបាននិយាយថា «យើងចង់បង្កើតទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិតាមរយៈការទូត។ ផលប្រយោជន៍របស់ប្រទេសអាហ្វហ្កានីស្ថានក៏ជាផលប្រយោជន៍របស់សហគមន៍អន្តរជាតិដែរ។ ស្ថេរភាពរបស់ប្រទេសអាហ្វហ្គានីស្ថានមានសារៈសំខាន់ណាស់សម្រាប់ពិភពលោក»។

លោក Mujahid បានអំពាវនាវដល់សហគមន៍ពិភពលោកឱ្យដកនូវការបង្កកទ្រព្យសម្បត្តិហិរញ្ញវត្ថុរបស់អាហ្វហ្គានីស្ថានវិញ ដោយលោកបាននិយាយបន្ថែមថា រដ្ឋាភិបាលបច្ចុប្បន្នគ្រាន់តែជារដ្ឋាភិបាលបណ្តោះអាសន្នប៉ុណ្ណោះ។

ក្រុមតាលីបង់បានបង្កើនការវាយលុករបស់ខ្លួនប្រឆាំងនឹងកងកម្លាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថានកាលពីមួយខែមុន ហើយបានចូលកាន់កាប់ទីក្រុងកាប៊ុលកាលពីថ្ងៃទី១៥ ខែសីហា៕

កែសម្រួល៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី