• 2021-09-21 05:06:44
  • ព័ត៌មាន

ជួបបញ្ហាតិចតួចកុំអាងអីបាក់ទឹកចិត្ត! មើលបងប្រុសម្នាក់នេះ ពិការដៃទាំងសងខាង មានគំនិតលក់មឹកអាំង រស់យ៉ាងស្រួល

  • 2021-09-21 05:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាកជីវិតមនុស្សគ្រប់ៗរូប រមែងមានការតស៊ូជាមួយនឹងរឿងរ៉ាវខុសៗគ្នា ។ ពិសេសអ្នកដែលពិការភាពពីកំណើត ឬដោយហេតុការណ៍ណាមួយ ពួកគេក៏រមែងតែងតែមានជីវិតរស់នៅ កាន់តែមាន ផលលំបាកច្រើន ជាជាងមនុស្សធម្មតាទៅទៀត ផងដែរ។

ម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ «Channa ជនពិការ Online shop» ត្រូវបានគេស្គាល់ថាជាអ្នកលក់ មឹកដូងអាំងជនពិការ មានការចែករំលែកតៗគ្នាច្រើនក្នុងបណ្ដាញសង្គមហ្វេសប៊ុក រហូតដល់រាប់ពាន់នាក់ និងមានមហាជនជាច្រើន លើកឡើងថា មឹកដូងអាំងជនពិការ មួយកន្លែងនេះល្បីថារសជាតិឆ្ងុយឆ្ងាញ់ជាប់ចិត្ត ហើយអ្នកលក់វិញរួសរាយណាស់ និងសុំឲ្យបងប្អូនគ្រប់គ្នាជួយទិញមឹកគាត់ថែមទៀតផង។

ទន្ទឹមនេះ មហាជនក៏បានសរសើរគ្រប់គ្នា អំពីការតស៊ូទោះបីអ្នកលក់មឹកដូងរូបនេះជាជនពិការ តែលោកបានសម្រេចចិត្តប្រើប្រាស់ ថាមពលនៃជីវិតរបស់ខ្លួន ធ្វើការ រកស៊ី ប្រើប្រាស់កម្លាំងញើសឈាម រកប្រាក់ដោយខ្លួនឯង បើទោះបីជា វាមានការលំបាកខ្លាំងក៏ដោយ។

សូមបញ្ជាក់ថា មឹកដូងអាំងជនពិការ មានលក់នៅទីតាំង ជិតផ្សារបឹងបៃតង ទល់មុខ ហ្គារាស់សាំង តេលា តាមបណ្ដោយផ្លូវម៉ុងឬទ្ធី ខ័ណ្ឌសែនសុខ រាជធានីភ្នំពេញ។ មួយប្រអប់តម្លៃចាប់ពី ២០០០០៛ ទៅ ៣០០០០៛។ ហើយបើទិញកន្លះគីឡូ គិតជូនត្រឹមតែ ៤០០០០៛ ប៉ុណ្ណោះ មឹកអាំងហើយ សេវាដឹកជញ្ជូនឥតគិតថ្លៃគ្រប់ទីកន្លែងក្នុងទីក្រុងភ្នំពេញ ។ សូមជួយទិញមឹកអាំងជនពិការនេះ ផងដោយអាចកម៉្មង់បានចាប់ពីម៉ោង១ រសៀល រហូតដល់ម៉ោង៩យប់ជារៀងរាល់ថ្ងៃ។ លេខទំនាក់ទំនង៖ ០៩៧ ២០០ ២៤៣៥ /០៩៣ ៣២៣៦៧៤ ៕

អត្ថបទដោយ ៖ ស៊ូ អីន

មតិយោបល់