• 2021-09-21 05:46:01
  • ព័ត៌មាន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បំពេញក្ដីស្រមៃចូលរៀនបរិញ្ញាបត្រ ថែមទាំងផ្តល់អាហារូបករណ៍ ដល់និស្សិតក្រីក្រ១៥០នាក់

  • 2021-09-21 05:46:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសថារូបលោក នឹងចូលរៀនថ្នាក់បរិញ្ញាបត្រ ព្រមទាំងផ្តល់អាហារូបករណ៍ ១៥០នាក់ ដល់និស្សិតក្រីក្រ ដែលមានបំណងចង់សិក្សាថ្នាក់បរិញ្ញាបត្រ ដោយសិក្សាជាមួយលោកផ្ទាល់តែម្ដង។

អ្នកឧកញ៉ា វ័យក្មេងចិត្តធម៌ មានប្រសាសន៍ថា៖ «ពេលនេះខ្ញុំមានឱកាសចូលរៀន បំពេញក្ដីស្រមៃរបស់ខ្ញុំហើយ! ខ្ញុំបាទ សូមឧបត្ថម្ភអាហាររូបករណ៍លើការសិក្សាថ្នាក់បរិញ្ញាបត្រដល់និស្សិតក្រីក្រចំនួន ១៥០នាក់ ប្អូនៗមានសិទ្ធិដាក់ពាក្យទូទាំងប្រទេស ។ ក្នុងឱកាសដែលខ្ញុំបាទ បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រនេះ ខ្ញុំបាទសូមចែករំលែកការលំបាក ពីអតីតដែលមិនមានលទ្ធភាពសិក្សានៅមហាវិទ្យាល័យបានជួយទៅដល់ប្អូនៗនិស្សិតក្រីក្រក្នុងពេលនេះ អោយមានឱកាសរួមដំណើរជាមួយខ្ញុំ។ ពួកយើងនឹងរៀនជាមួយគ្នា ខ្ញុំបាទនឹងផ្ដល់អាទិភាពឱកាសការងារមុនគេ ចំពោះនិស្សិតក្រីក្រទាំងនោះ ក្នុងក្រុមហ៊ុនរបស់ខ្ញុំបាទ ដែលអាចទទួលប្រាក់ខែ ពី៣០០ដុល្លារទៅ ៤០០០ដុល្លារ ទៅតាមការីកចម្រើន ចំណេះដឹងអត្តចរិតបុគ្គលិកលក្ខណៈ នៃលទ្ធភាពការងាររបស់និស្សិតនីមួយៗ»

នេះគឺជាដំណឹងដ៍ល្អមួយសម្រាប់សិស្សានុសិស្ស ដែលកំពុងតែសិក្សាថ្នាក់បាក់ឌុបទូទាំងប្រទេស ត្រូវខិតខំប្រឹងប្រែងសិក្សា ដើម្បីប្រលងយកសញ្ញាប័ត្រ មុនឈានដល់ការទទួលយក អាហារូបករណ៍នេះ។ ម្យ៉ាងទៀត នឹងមានឳកាសទទួលបានបទពិសោធន៏ ដែលចែករំលែក ជាក់ស្ដែងពីអ្នកឧកញ៉ាផ្ទាល់ ដើម្បីឈានទៅរកគោលដៅអនាគតដ៏ល្អរុងរឿង ។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានបញ្ជាក់បន្ថែមថា លោកនឹងចុះវាយតម្លៃផ្ទាល់ ចំពោះបងប្អូនដែលមានជីវភាពខ្វះខាតពិតប្រាកដ ហើយជំនាញដែលត្រូវរៀនមានដូចជា៖ វិស្វករ សំណង់ អគ្គិសនី គណនេយ្យ ទីផ្សារ គ្រប់គ្រង និងព័ត៌មានវិទ្យា ៕

អត្ថបទដោយ ៖ Su in

មតិយោបល់
អត្ថបទថ្មី