• 2021-09-22 04:38:23
  • ព័ត៌មាន

ជ្រះថ្លាណាស់! ទិដ្ឋភាពថ្ងៃកាន់បិណ្ឌទី១ ពុទ្ធបរិស័ទនៅភ្នំពេញ ទៅវត្តធ្វើបុណ្យយ៉ាងស្រស់ស្រាយ

  • 2021-09-22 04:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាឱកាសថ្ងៃកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ទោះស្ថិតក្នុងបរិយាកាស ការរាលដាលនៃជំងឺកូវីដ១៩ តែគេសង្កេតឃើញប្រជាពលរដ្ឋ ពុទ្ធបរិស័ទ បានទៅវត្តចូលរួមប្រារព្ធពិធីនេះ ដើម្បីបង្សុកូល រាប់បាត្រ ធ្វើបុណ្យបញ្ជូនកុសលជូនជីដូនជីតាររៀងៗខ្លួន ទាំងទឹកមុខសប្បាយរីករាយជ្រះថ្លាក្រៃលែង។ នេះជាទិដ្ឋភាពទូទៅនៃវត្តសារាវ័នតេជោ ក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ នាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ។

សូមជំរាបថា វត្តអារាមនៅទូទាំងប្រទេសបានរៀបចំរួចរាល់ហើយ ដើម្បីទទួលពុទ្ធបរិស័ទដាក់បិណ្ឌនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ។ គ្រប់វត្តអារាមបានរៀបចំតុបតែងលម្អតាមបែបព្រះពុទ្ធសាសនា ក៏ដូចជារៀបចំទីតាំងនានា ក្នុងអារាម ដើម្បីសម្រួលដល់ការធ្វើបុណ្យធ្វើទានរបស់ពុទ្ធបរិស័ទ។ ក្រៅពីការរៀបចំតុបតែងលម្អ និងសំអាតវត្តអារាមក៏បានត្រៀមអាកុល និងម៉ាស ដើម្បីការពារ កុំឲ្យឆ្លងជំងឺកូវីត១៩ផងដែរ៕

អត្ថបទដោយ ៖ ស៊ូ​ អីន

មតិយោបល់