• 2021-09-23 02:10:59
  • ព័ត៌មាន

ភ្ញាក់ផ្អើលណាស់! ប្រទះឃើញថ្មដុះចេញរូបរាងចម្លែងដូចដៃមនុស្ស ក្នុងឧទ្យានជាតិ១កន្លែង នៅកោះកុង

  • 2021-09-23 02:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាទិដ្ឋភាពដ៏កម្របានឃើញណាស់ នៅក្នុងតំបន់ថ្មវិហារ នៃឧទ្យានជាតិភ្នំក្រវាញខាងត្បូង ស្ថិតក្នុងភូមិពោធិ៍បឹង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ត្រូវបានក្រមមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថាន ប្រទះឃើញដុំថ្មធំៗមានរូបរាងប្លែកចម្លែក ស្រដៀងនឹងដៃមនុស្សលើកម្រាមក្ដាប់ឡើងលើដូច្នេះដែរ។

ទេសភាពនៅតំបន់មួយនេះ ដែលមានដុំថ្មធំៗនៅរដិបដុបជិតៗគ្នា ក្បែរដើមឈើធំតូច លើវាលស្មៅបៃតងស្រស់ គួរឱ្យទាក់ទាញ ខណៈ ពុំទាន់មានមនុស្សម្នាទៅលេងកម្សាន្តនៅទីឋាននេះនៅឡើយ។

អ្វីដែលកាន់តែគួរឱ្យចាប់អារម្មណ៍នោះ គឺថ្មដែលដុះ នៅទីតាំងខាងលើនោះ យើងអាចឡើងលើថ្មនេះដើម្បីគយគន់ទេសភាពព្រៃភ្នំស្រស់ខ្ចី ថែមទៀតផង។ ដោយរំពឹងថា​ ទីឋានធម្មជាតិនិម្មិតនេះ​​ និងក្លាយជាទិសដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយផ្នែកនាពេលខាងមុខនេះ៕​

អត្ថបទដោយ ៖ ស៊ូ​ អីន

មតិយោបល់