- 2021-09-25 02:06:26
- ព័ត៌មាន
ព្រះវិហារបុរាណវត្តចំប៉ានៅច្បារអំពៅអតីតឃ្លាំងស្រូវសម័យខ្មៅងងឹត
- 2021-09-25 02:06:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ព្រះវិហារបុរាណវត្តចំប៉ានៅច្បារអំពៅអតីតឃ្លាំងស្រូវសម័យខ្មៅងងឹត
ចន្លោះមិនឃើញ
ព្រះវិហារបុរាណមួយទៀតហើយស្ថិតនៅខណ្ឌច្បារអំពៅដែលមានអាយុរហូតដល់១៥០ឆ្នាំ តែនៅស្អាតដូចថ្មី។ ព្រះវិហារនេះស្ថិតនៅក្នុងវត្តចំប៉ា ភូមិជ្រោយអំពិល១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ព្រះតេជេគុណ អៀម សុីអាត ព្រះជន្ម ៦៨វស្សាព្រះចៅអធិការវត្តចំប៉ាបញ្ជាក់ថា «ព្រះវិហារនេះជាព្រះវិហារបុរាណ ស្ថានភាពបច្ចុប្បន្នផ្នែកខាងក្រៅនៅស្អាត ខាងក្នុងក៏នៅសមរមដែរ តែដំបូលមានការបាក់ពុកផុយខ្លះ។ នៅសម័យ ប៉ុល ពត គេយកធ្វើឃ្លាំងដាក់ស្រូវ ហើយរូបព្រះអង្គពីដើមត្រូវពួកវាវាយបម្ទេចចោរអស់ហើយ នៅសល់តែគំនូរខ្លះៗតែប៉ុណ្ណេះ»។
បើតាមលោក សី លីហ៊ាង អ្នកស្រាវជ្រាវ និងជាប្រធានក្រុមទាយាទអង្គរបញ្ជាក់ថា រចនាបថស្ថាបត្យកម្ម ព្រះវិហារបុរាណ វត្តចំប៉ា គឺជាស្ថាបត្យកម្មព្រះវិហារដែលត្រូវបានសាងឡើងប្រហែលអំឡុងចុងស. វ. ទី ១៩ សាងឡើងជាព្រះវិហារជហ្វាបួន ដំបូលរម៉ាំងផ្អើល មានហោជាងឈើទាំងសង្ខាង រំលេចនូវរូប ជើងពានតម្កល់ក្រាំងគម្ពីរដែលអមប្រកបដោយឆត្ររួត ៥ជាន់ នៅក្នុងចង្វាយក្បាច់ភ្ញីទេស។ អំឡុងទសវត្សរ៍ឆ្នាំ ១៩៣០ ទើបគេសាងបន្ថែមនូវស្លាបជញ្ជាំងបេតុង តែងស៊ុមបង្អួច ស៊ុមទ្វារ ជាគ្រឿងលម្អបន្ថែម។
ខាងក្រោមនេះជាទិដ្ធភាពព្រះវិហារវត្តចំប៉ាដែលថតបាននាពេលថ្មីនេះ