• 2021-09-23 07:49:02
  • ព័ត៌មាន

មេរៀនមួយហើយ! មិនបានសាកថ្មផង លេងផងទេ ទូរស័ព្ទអស់ថ្មយកទៅសាក ស្រាប់តែឆក់ស្លាប់ភ្លាមៗទាំងក្មេងល្ហក់

  • 2021-09-23 07:49:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ទើមិនគួរឱ្យជឿ ត្រឹមតែមួយប៉ព្រិចភ្នែក បុរសវ័យក្មេងម្នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារតែឆ្លងចរន្តអគ្គិសនី ពេលដែលយកទូរស័ព្ទទៅសាកថ្ម។

តាមរយៈប្រភពព័ត៌មានពីគណនីយហ្វេសប៊ុក Mitona Foto នាថ្ងៃទី ២៣ កញ្ញា ២០២១ បានបង្ហោះរូបភាពច្រើនសន្លឹករបស់បុរសវ័យក្មេងម្នាក់ដែលបានស្លាប់បាត់បង់ជីវិត ដោយមូលហេតុ គឺបុរសរូបនោះ បានឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែង ពេលដែលយកទូរស័ព្ទទៅសាកថ្ម។ គណនីយហ្វេសប៊ុកខាងលើបានរៀបរាប់ថា ៖ « នេះជាសារដាស់តឿនដល់បងប្អូនដែលប្រើទូរស័ព្ទ Iphone និងទូរស័ព្ទផ្សេងទៀត សូមប្រយ័ត្នពេលនេះគ្រួសារខ្ញុំបានជួបផ្ទាល់ហើយ អាណិតក្មួយរកពាក្យនឹងនិយាយគ្មាន ក្មួយខ្ញុំមិនបានដោតថ្មផង និយាយផងទេ គាត់ប្រើអស់ថ្ម ហើយទើបយកដោតតែឆក់គ្នាតែម្តង ក្មួយខ្ញុំជាកូនល្អណាស់ក្នុងគ្រួសារ។

ករណីដែលកើតឡើងដោយសារតែការឆ្លងចរន្តអគ្គិសនី មិនមែនទើបតែកើតមានឡើងនោះទេ តែនេះក៏ច្រើនដងដែរហើយ ដែលគួរតែជាការពញាក់អារម្មណ៌ដល់បងប្អូនដែលប្រើប្រាស់ទូរស័ព្ទ គ្រប់ប្រភេទ ឲ្យបង្កើនការប្រុងប្រយ័ត្នចំពោះករណីគ្រោះថ្នាក់ទាំងនេះ ៕

មតិយោបល់