• 2021-09-27 01:24:56
  • ព័ត៌មាន

រំភើបណាស់! ក្រុមអភិរក្សបានប្រទះឃើញ ព្រះសិរមេទេវតាផ្នែកកន្ទុយនាគនៅខ្លោងទ្វារតាកាវ

  • 2021-09-27 01:24:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះសិរ (ក្បាល) មេទេវតាផ្នែកកន្ទុយនាគនៅខ្លោងទ្វារតាកាវ ត្រូវបានប្រទះរកឃើញកាលពីសប្ដាហ៍មុនដោយក្រុមអ្នកជំនាញក្នុងការដ្ឋានជួសជុលខ្លោងទ្វារតាកាវរបស់អាជ្ញាធរជាតិអប្សរា និងត្រៀមដាក់ចូលកន្លែងដើមវិញក្រោយបាក់បែកកប់ក្នុងដីអស់កាលជាច្រើនរយឆ្នាំ។ ​

នៅក្នុងការដ្ឋានជួសជុលនេះដែរ​កន្លង​មក​ក្រុម​ការងារ​បាន​រក​ឃើញ​បំណែកវត្ថុសិល្បៈ រូបចម្លាក់ជាបន្តបន្ទាប់ ដែលក្នុងនោះមានដូចជាក្បាល​យក្ស​ចំនួន០៣នៅពេញល្អ ឯក្បាល០៣ទៀតមាន​ត្រឹម​តែ​ពាក់​កណ្ដាល​។ ចំពោះ ដង​ខ្លួន​អសុរៈ​បាន​រក​ឃើញ​ចំនួន​០៤។ រីឯ​ព្រះ​សិរ​ទេវតា​បាន​រក​ឃើញចំនួន០៣ ក្នុងនោះចំនួន០២នៅពេញល្អ និង០១ទៀត​មាន​ត្រឹម​ពាក់​កណ្ដាល​ស្មា​ដល់​បបូរមាត់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លោង​ទ្វារ​តា​កាវ គឺជា​ខ្លោងទ្វារ​មួយ ក្នុង​ចំណោម​ខ្លោងទ្វារ​ទាំង៥ នៃ​ក្រុង​អង្គរ​ធំ ដែល​ស្ថិត​នៅ​ទិសខាងលិច នៃ​ប្រាសាទ​បាយ័ន។ ខ្លោងទ្វារ​នេះ ត្រូវ​បាន​​ធ្វើ​ពិធី​ក្រុង​ពាលី បើក​ការ​ដ្ឋាន​ជួសជុល​គោ​បុរៈ​ខ្លោងទ្វារ​អង្គរ​ធំ ​ហៅ ខ្លោងទ្វារ​តា​កាវ​ ​ដែល​មាន​សភាព​ទ្រុឌទ្រោម​ខ្លាំង កាលពីរសៀលថ្ងៃទី២១ ខែ​កុម្ភៈ ឆ្នាំ២០២១​កន្លង​ទៅ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ខ្លោង​ទ្វារ​តា​កាវ​សង់​អំពី​ថ្ម​ភក់ និង​ថ្ម​បាយ​ក្រៀម ដែល​មាន​កំពូល​រូប​ព្រហ្ម​មុខ​បួន​ចំនួន​៣ នៅ​ពី​លើ កំពូល​កណ្ដាល​មាន​កម្ពស់​រហូត​ដល់​២៣ម៉ែត្រ។ រី​ឯ​តាម​ចំណុច​កែង​នៃ​ខ្លោង​ទ្វារ មាន​រូប​ព្រះឥន្ទ​គង់​លើ​ដំរី​ក្បាល​បី ហើយ​នៅ​ខាង​លិច​មាន​ស្ពាន​ហាល​ដែល​មាន​លម្អ​ដោយ​រូប​ទេវតា និង​​យក្ស​ទាញ​ព្រ័ត្រ​ (កូរ​សមុទ្រ​ទឹកដោះ)​៕

ប្រភពរូបភាព៖ ឯកឧត្តម គឹម សុធិន

អត្ថបទ៖ សៀនហួរ

មតិយោបល់