• 2021-09-28 07:15:25
  • ព័ត៌មាន

ឱកាសមាសហើយ! អ្នកចង់ធ្វើការនៅអគ្គនាយកដ្ឋានគយស្រូតៗឡើង ប្រកាសរើសមន្ត្រីក្របខណ្ឌច្រើននាក់ណាស់

  • 2021-09-28 07:15:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងរៀបចំការប្រឡងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការ ទាំងពីរភេទ ចំនួន ៥០ នាក់ ដើម្បីចូលបម្រើការងារនៅអគ្កនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ ដែលក្នុងនោះ ប្រភេទក្របខណ្ឌ ក ចំនួន ៣០ នាក់់ និង ក្របខណ្ឌ ខ ចំនួន ២០ នាក់ ។

សម្រាប់ការដាក់ពាក្យប្រឡងត្រូវបំពេញតាមរយៈប្រព័ន្ធអនឡាញ ដែលអាចរកបាននៅគេហទំព័រនាយកដ្ឋានបុគ្គលិកនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ www.pd.mef.gov.kh គេហទំព័រនាយកដ្ឋានគយ និងរដ្ឋាករម្ពុជា www.customs.gov.kh ឬគេហទំព័រវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ www.efi.med.gov.kh និងត្រូវដាក់ពាក្យនៅនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានកសហវ, អគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា និងវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី ០១ ខែ តុលា​ឆ្នាំ ២០២១ ដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១៕

ខាងក្រោមជាសេចក្តីប្រកាសផ្លូវការរបស់ក្រសួង៖

មតិយោបល់