• 2021-09-29 05:12:00
  • ព័ត៌មាន

ស្ត្រីខ្មែរ៣រូបយកមុខម្ហូបទាំង១៥ របស់រាជវង្សខ្មែរមកធ្វើ និងថតបង្កើតវិធីធ្វើឡើងវិញ

  • 2021-09-29 05:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ហូបប្រមាណជា១៥មុខ ដែលមាននៅក្នុងសៀវភៅ «តម្រាភោជនាហារ» ដែលជាព្រះរាជនិពន្ធដោយសម្តេចព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ ត្រូវបាន «អ្នកបន្តមរតក» ៣នាក់ជ្រើសរើសយកមកចម្អិន និងថតបង្កើតវិធីធ្វើឡើងវិញ។

ការជ្រើសរើសយកម្ហូបចំនួន១៥ មុខយកមកចម្អិន ថតបង្កើតវិធីធ្វើឡើងវិញនេះបានធ្វើឡើងនៅសណ្ឋគារ Templation Angkor Resort សៀុមរាប កាលពី ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ។ ការរៀបចំបែបនេះគឺក្នុងគោលបំណងស្វែងយល់ ភ្លក់រសជាតិ និងផលិតរូបមុខម្ហូបទាំងនោះទុក។ «អ្នកបន្តមរតក» និងជាអ្នកបង្កើតកម្មវិធីនេះរួមមាន លោកស្រី ម៉ែន សុធាវី លោកស្រី ម៉ែន សូដានី អ្នកម្នាង ម៉ែន ច័ន្ទទេវី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ ដែលជាអ្នកជួយជ្រោមជ្រែងពីក្រោយកិច្ចការនេះតាំងពីដំបូងមក។

អ្នកបន្តមរតកទាំង៣រូបថតជាមួយចុងភៅក្នុងថ្ងៃចម្អិន និងថត រូបថត៖ ផ្តល់ឲ្យដោយ លោក បែណាត ខូហិន

ខាងក្រោមនេះជាមុខម្ហូបក្នុងបញ្ជីមុខម្ហូបទាំង៥ ដែលមានម្ហូបសរុប១៥មុខ និងបាយសដែល «អ្នកបន្តមរតក» ជ្រើសរើសមកធ្វើ និងថត ឡើងវិញ៖

បញ្ជីមុខម្ហូបទី១៖

១.សាច់គោញាត់គ្រឿង-STUFFED VEAL ២. កាពិផៅ-FRIED SHRIMP PASTE ៣. សម្លស្រស់ព្រះឳស្ឋ-TIGER PRAWN SOUP ៤.បាយស-RICE

បញ្ជីមុខម្ហូបទី២៖

១.ប្រហិតគ្រឿង-STUFFED FISH BALLS ២. បាយដំណើបមុខបង្កង-STICKY RICE WITH TIGER PRAWN ៣. សម្លសម្តេច -SAMDECH’S SOUP

បញ្ជីមុខម្ហូបទី៣៖

១. ឆាគ្រឿងសាច់គោ-SPICED VEAL STIR FRY ២. កញ្ចប់ត្រីគ្រឿង(ហហ្មុកត្រី)-FISH AMOK ៣. សម្លម្ជូរជ្រូកស្លឹកទ្រមូង-SWEET & SOUR PORK SOUP ៤.បាយស-RICE

រូបម្ហូបចំនួន៤មុខក្នុងចំណោមមុខម្ហូបទាំងទាំង១៥ដែលត្រូវចម្អិន និងថតបង្កើតវិធីធ្វើឡើងវិញ រូបថត៖ ផ្តល់ឲ្យដោយ លោក បែណាត ខូហិន

បញ្ជីមុខម្ហូបទី៤៖ ១. ភ្លាមាត់ទឹក-MARINATED FISH ២.មាន់ឆាខ្ញីផ្សិតក្រៀម-FRIED CHICHEN WITH GINGER AND MUSGROOMS ៣.ជ្រូកហុង និងផ្កាចេក- PORK WITH BANANA FLOWERS ៤.បាយស-RICE

បញ្ជីមុខម្ហូបទី៥៖ ១. មីបំពង-DEEP-FRIED NOODLES ២.ចៀនជួនត្រកែស-FISH SWEET & SUOR CATFISH ៣.សម្លមាន់ និងបន្លែម្នាស់-CHICKEN SOUP WITH PINEAPPLE ៤.បាយស-RICE

**សម្រាប់អ្នកមានបំណងចង់ជាវសៀវភៅ «តម្រាភោជនហារ» ដែលជាព្រះនិពន្ធដោយសម្តេច ព្រះរាជកនិដ្ឋា នរោត្តម រស្មីសោភ័ណ្ឌ សូមចុចតំណនេះ សៀវភៅ «តម្រាភោជនហារ» ។ សូមបញ្ជាក់ថា ថវិកាដែលទទួលបានពីការលក់សៀវភៅនេះនឹងផ្តល់ទៅមូលនិធិស្ត្រីរស្មីសោភ័ណ្ឌ ដែលជាមូលនិធិគាំទ្រ និងលើកកម្ពស់ស្ត្រីខ្មែរតាមរយៈសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ៕

អត្ថបទ៖ លន ហ្សាឌីណា

មតិយោបល់