• 2021-09-30 03:18:30
  • ព័ត៌មាន

ព្រឺសម្បុរពេញខ្លួន! មកលម្អិតពីរតនវត្ថុបុរាណដ៏ល្អឯកទាំង ៥ កម្ពុជាទទួលបានពីអង់គ្លេស ក្រោយបាត់បង់អស់ជាច្រើនទសវត្ស

  • 2021-09-30 03:18:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ថុបុរាណខ្មែរជារតនៈវត្ថុដ៏ល្អឯកចំនួន៥រូប ដែលជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ ហើយត្រូវបានយកចេញពីទឹកដីកម្ពុជាកាលពីអតីត ពេលនេះបានវិលចូលមាតុភូមិវិញ។ ការវិលត្រលប់មកកាន់មាតុភូមិវិញ មិនត្រឹមតែជាក្តីសប្បាយរីករាយសម្រាប់ប្រជាជនខ្មែរតែប៉ុណ្ណោះទេ តែក៏ជាការបង្ហាញនូវការទទួលបាននូវដួងព្រលឹងជាតិមួយ ដែលបានបាត់បង់ដោយសារមូលហេតុផ្សេងៗក្នុងអតីតកាល មកគង់ប្រថាប់ក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវិញ។

រូបចម្លាក់បុរាណខ្មែរទាំង៥រូបនេះ ក្នុងនោះមានដូចជា៖

ទី១. សិវស្កន្ទ

(ព្រះឥសូរ និងព្រះស្កន្ទ) ប្រាសាទក្រចាប់ កោះកេរ្តិ៍ សម័យអង្គរ រចនាបថកោះកេរ្តិ៍ ពាក់កណ្ដាលទី១នៃស.វទី១០ នៃគ.ស. សង់ឡើងអំពីថ្មភក់ ទំហំ៖ ១០៨ x ៦៣ x ៦៥ សង់ទីម៉ែត្រ

ទី២. កន្សៃទូក

(ទម្រង់ក្បាលគ្រុឌ) សម័យអង្គរ រចនាបថបាយ័ន ចុងស.វ.ទី១២ នៃគ.ស. សង់ឡើងអំពីសំរឹទ្ធ ទំហំ៖ ៨១ x ៦៩ x ៣៩ សង់ទីម៉ែត្រ ។

ទី៣. ព្រះអឌ្ឍនារីស្វរៈ

(ព្រះឥសូរ និងនាងឧមា) សម័យអង្គរ រចនាបថកោះកេរ្តិ៍ ស.វទី១០គ.ស. សង់ឡើងអំពីថ្មភក់ ទំហំ៖ ៩៤ x ៤១ x ៣៤ សង់ទីម៉ែត្រ។

ទី៤. ព្រះនាងប្រាជ្ញាបារមី

សម័យអង្គរ រចនាបថបាយ័ន ចុងស.វ.ទី១២ នៃគ.ស សង់ឡើងអំពីថ្មភក់ ទំហំ៖ ១៣៣ x ៣៤ x ២១ សង់ទីម៉ែត្រ។

ទី៥. ទេពភេទប្រុស

សម័យអង្គរ រចនាបថបាភួន ចុងស.វ.ទី១១ នៃគ.ស. សង់ឡើងអំពីសំរឹទ្ធ ទំហំ៖ ៦០ x ៣៨ x ២៩ សង់ទីម៉ែត្រ។

សូមបញ្ជាក់ថា បន្ទាប់ពីមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្ដីពីការបញ្ជូនត្រឡប់មកវិញនូវ សម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្ដីជូនព័ត៌មានកាលពីថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ មានរូបសំណាក និងវត្ថុបុរាណខ្មែរជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ ត្រូវបញ្ជូនមកកម្ពុជាវិញ ជាបន្តបន្ទាប់។

យ៉ាងណាក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ។ ទន្ទឹមនឹងនេះ រូបចម្លាក់ទាំង៥រូបនេះ នឹងយកទៅរក្សាទុកនៅសារមន្ទីរជាតិភ្នំពេញ ដើម្បីឲ្យក្រុមជំនាញធ្វើការពិនិត្យវាយតម្លៃ សម្អាត ជួសជុល និងដំឡើងជើងទម្រចាំបាច់នានា សម្រាប់ត្រៀមរៀបចំពិធីប្រគល់-ទទួលជាផ្លូវការ នៅពេលវេលាសមស្រប តាមការសម្រេចរបស់រាជរដ្ឋាភិបាល៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់