• 2021-10-01 06:54:48
  • ព័ត៌មាន

អតីតយុទ្ធជនក្រីក្រនិងពិការភាព អាឡោះអាល័យសោកស្ដាយ ឯកឧត្តម ម៉ៅ ធនិនចាកចេញទៅខេត្តកំពត

  • 2021-10-01 06:54:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលរស់នៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង បានសម្តែងការសោកស្តាយអាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាលនៃគណៈអភិបាលខេត្តកំពត។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Pursat Provincial Hall នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ។

តាមប្រភពដដែលបានឲ្យដឹងទៀតថា ការសម្តែងការសោកស្តាយរបស់អតីតយុទ្ធខាងលើ បានធ្វើឡើងក្នុងឱកាស ដែលឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខជាលើកចុងក្រោយ និងនាំយកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជាង៤០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំងសម្បទានដីសង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់៕

ប្រភព៖ Pursat Provincial Hall

អត្ថបទ៖ Kev Pumsen

មតិយោបល់