- 2021-10-04 05:29:16
- ព័ត៌មាន
ចំនួនសរសៃធូបមិនចេះតែអុជតាមស្មានៗទេ បើខុសអត្ថន័យ ដូចយកទៅអុជចោល
- 2021-10-04 05:29:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំនួនសរសៃធូបមិនចេះតែអុជតាមស្មានៗទេ បើខុសអត្ថន័យ ដូចយកទៅអុជចោល
ចន្លោះមិនឃើញ
តាមប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរតាំងពីបុរាណរៀងមក តែងប្រើធូបដើម្បីអុជបន់ស្រន់សុំសេចក្ដីសុខ លាបំណន់ និងអុជដើម្បីវេរម្ហូបអាហារ បង្អែមចង្អាប ឧទ្ទិសឱ្យដូនតា ដែលបានចែកឋានជាដើម។ ជាការកត់សម្គាល់ពេលទៅវត្តម្ដងៗ ពុទ្ធបរិស័ទខ្លះអុជធូប៣សរសៃ ចំណែកអ្នកខ្លះអុជ ៥សរសៃ។ ដូច្នេះតើការអុជធូប ៣ សរសៃ ឫ ៥សរសៃមានអត្ថន័យខុសគ្នាដូចម្ដេច?
បើតាមសៀវភៅលំអានទំនៀមទម្លាប់ខ្មែរបុរាណ ចំនួនសរសៃធូបតំណាងឲ្យអត្ថន័យនៃការអុជដូចខាងក្រោមនេះ៖
ការអុជធូប១សរសៃ តំណាងឲ្យការរំឭកគុណគ្រូ និងតួខ្លួន ។
ការអុជធូប២សរសៃ តំណាងឲ្យគុណមាតាបិតា ។
ការអុជធូប៣សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ ។
ការអុជធូប៤សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
ការអុជធូប៥សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ(មាន់) ព្រះកោនាគមនោ(នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
ការអុជធូប៧សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តានមាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូនចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន ។
ការអុជធូប ៩សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ ។
ការអុជធូប១១សរសៃ តំណាងឲ្យមេត្តាធម៌ទាំង១១ ។
ការអុជធូប១២សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ ។
ការអុជធូប១៩សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
ការអុជធូប២១សរសៃ គឺបូជាគុណឪពុក។
ការអុជធូប៣៣សរសៃ គឺបូជាគុណឪពុកម្ដាយ ៕