- 2021-10-04 06:56:05
- ព័ត៌មាន
ឈប់ច្រើនថ្ងៃបែបនេះ បើបបួលពួកម៉ាក ទៅគេងលម្ហែនៅរីសត ៥កន្លែងនេះស្អាតៗ សប្បាយៗបំផុត
- 2021-10-04 06:56:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឈប់ច្រើនថ្ងៃបែបនេះ បើបបួលពួកម៉ាក ទៅគេងលម្ហែនៅរីសត ៥កន្លែងនេះស្អាតៗ សប្បាយៗបំផុត
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay នឹងនាំទាំងអស់គ្នា ទៅប្លែកភ្នែក ប្លែកអារម្មណ៍ ជាមួយ រីសត ៥កន្លែង នៅកំពត ដែលសុទ្ធតែជាកន្លែងស្អាតៗ ជាប់ភ្នំក៏មាន ជាប់មាត់ទឹកក៏មាន បើកទ្វារមករីករាយក្នុងចិត្តតែម្តង ហើយសម្រាប់អ្នកចូលចិត្តទេសភាពបែបជើងភ្នំ ព្រៃស្រស់បៃតង កាន់តែមិនខកបំណង ជាមួយកន្លែងដែលយើងនឹងបង្ហាញជូន។ និយាយពីកន្លែងគេងវិញ ជាផ្ទះបែបបឹងហ្គាឡូក៏មាន ជាបន្ទប់បែបហាយក្លាសក៏មាន មិនត្រឹមតែប៉ុណ្ណោះ សម្រាប់អ្នកដែលចង់សាករសជាតិបោះតង់គេងក៏បាន។ តោះទៅស្គាល់ កន្លែងទាំង ៥ ដូចខាងក្រោមនេះ៖
១. រមណីយដ្ឋាន ជ្រោះដំបង (ម្លេច)
ជាមួយខ្យល់អាកាសល្អបរិសុទ្ធដែលនៅជាប់ជើងភ្នំ មានទាំងកន្លែងគេង និងកន្លែងញ៉ាំអី ថែមទាំងអាចជិះម៉ូតូកង់បួនកម្សានតព្រៃព្រឹក្សាបានទៀតផង។ ទំនប់ម្លេច មានទីតាំងស្ថិតនៅ ព្រំប្រទល់រវាងខេត្តកំពត និង តាកែវ ក្នុងទឹកដី ស្ថិតនៅឃុំ ជ្រេស ស្រុក ជុំគិរី ខេត្ត កំពត មានចម្ងាយប្រមាណ ៩០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ធ្វើដំណើរតាមផ្លូវជាតិលេខ៣ ដោយបទស្ដាំ ចូលប្រវែងប្រហែល៦គីឡូម៉ែត្រនឹងទៅដល់ទីនោះ។
២. Kampot Riverside Boutique
ជាកន្លែងលំហែ បែបស្ងប់ស្ងាត់ មានកន្លែងគេងជាប់មាត់ទឹក ដែលអាចលំហែកាត់ស្ត្រេស និងស្រូបយកខ្យល់បរិសុទ្ធ ថែមទាំងអាចជិះទូកកៃយ៉ាក់ អង្គុយមើលថ្ងៃរៀបលិចបង្គាត់ភ្លើងអាំងសាច់ ញាំប៊ីយ៉ែត្រជាក់ៗ ជុំគ្នា។ ចុចទីនេះ ដើម្បីរកទីតាំង
៣. បាលីវីឡាកំពត
ជាវីទ្បាស្នាក់នៅជាប់ភ្នំ និងទឹក ថែមទាំងមានអាងហែលទឹកតាមផ្ទះនិមួយៗ ភ្ជាប់ជាមួយទេសភាពត្រជាក់ភ្នែក ស្មៅខៀវស្រងាត់ និងមានកន្លែងស្ទូចត្រី កន្លែងអាំងសាច់ដ៏ធំ បរិយាកាសខ្យល់ត្រជាក់បរិសុទ្ធ អាចមើលថ្ងៃលិចជុំគ្នា និងរាំច្រៀងតាមសប្បាយ។ បាលីវីឡាកំពត មានទីតាំងនៅ ភូមិតាដឹប ប្រវែង ៤គីឡូម៉ែត្រ ពីក្រុងកំពត។
៤. ព្រែកក្តាតរីស៊ត
កន្លែងលំហែបែបស្ងប់ស្ងាត់ មានធម្មជាតិជាប់មាត់ទឹក ជាមួយបរិយាកាសត្រជាក់ស្រស់ស្រាយ មានហាងកាហ្វេដ៏ឆ្ងាញ់ និងកន្លែងជិះទូកកៃយ៉ាក់ ដែលអាចមើលថ្ងៃរៀបលិច ហើយល្ងាចឡើង បង្គាត់ភ្លើង អាំងសាច់ញ៉ាំជុំគ្នា។ ព្រែកក្តាតរីស៊ត មានទីតាំងនៅ ភូមិព្រេកអំពិល ឃុំកោះតូច ស្រុកទឹកឈូរ ផ្លូវចូល ទល់មុខសាលារៀនក្តាត ។
៥. ម៉ូលីរីស៊ត
ជាកន្លែងលំហែ ជាប់មាត់ទឹក ជាមួយបរិយាកាសធម្មជាតិពិតៗ ខ្យល់ត្រជាក់បរិសុទ្ធ អាចជិះទូកកាយ៉ាក់លេង បោះតង់ អាំងសាច់ ស្ទូចត្រី មើលថ្ងៃរលិច។ ម៉ូលីរីស៊ត មានទីតាំង នៅលើផ្លូវទឹកឈូ ហួសស្ពានរថភ្លើង២០០ម៉ែត នៅស្តាំដៃ ៕