• 2021-10-13 06:30:38
  • ព័ត៌មាន

ហោសម្រាន្តវិមាន ក្នុងព្រះរាជវាំងចតុម្មុខ ជាទីដែលព្រះមហាក្សត្រិយ៍ទ្រង់គង់ប្រថាប់ចាំក្បួនដំរីហ្លួង

  • 2021-10-13 06:30:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះបរមរាជវាំងនៃ ព្រះរាជាណាចក្រកម្ពុជា ឬព្រះបរមរាជវាំងចតុមុខមង្គល គឺជាព្រះរាជវាំងដែលជាទី​ប្រថាប់​នៃ ព្រះមហាក្សត្រខ្មែរ តាំងតែរជ្ជកាល ព្រះបាទនរោត្តម ព្រហ្មបរិរក្សបរមរាមាទេវតា រហូតរជ្ជកាល​បច្ចុប្បន្នគឺ ព្រះបាទសម្តេច ព្រះបរមនាថនរោត្តម សីហមុនី ។

ព្រះបរមរាជវាំងមានទីតាំងស្ថិតនៅកណ្តាល រាជធានីភ្នំពេញ ក្បែរចំំណុចប្រសព្វ នៃទន្លេ ធំទាំងបួនដែលគេ​ហៅថាទន្លេចតុមុខ ដែលនេះគឺជាលក្ខណៈពិសេសនៃព្រះបរមរាជខ្មែរហើយក៏ជាបុព្វហេតុដែលគេ ប្រសិទ្ធនាម​ព្រះបរមរាជវាំងនេះថា ព្រះបរមរាជវាំងចតុមុខមង្គលផងដែរ។

ក្រៅពីប្រាសាទ និងសំណង់សំខាន់ៗជាច្រើន ក្នុងនោះមានប្រាសាទតូចល្មមមួយ ដែលមនុស្សភាគច្រើនមិន​សូវបាន​ចាប់អារម្មណ៍និងដឹងពីប្រវត្តិ នោះគឺប្រាសាទហោសំរាន្ត​ភិរម្យ។ ប្រាសាទហោសំរាន្ត​ភិរម្យ ស្ថិតនៅ​ខាងជើងប្រាសាទទេវាវិនិច្ឆ័យកសាងឡើងក្នុងឆ្នាំ១៩១៥- ១៩១៧ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ​ជាកន្លែងសម្រាប់​ទុកឧបករណ៍តន្ត្រីបុរាណ និងប្រពៃណីខ្មែរ ព្រមទាំងត្រៀមប្រដាប់ប្រដាសម្រាប់ ព្រះរាជពិធីហែក្បួនផ្សេងៗ។

នៅជាន់ខាងលើជាបន្ទប់សម្រាប់ព្រះមហាក្សត្រទ្រង់សំរួលព្រះកាយ មុននិងក្រោយពេលព្រះអង្គទ្រង់គង់ និង​ចុះ​ពី​គជេន្ទ្រ (ដំរីព្រះមហាក្សត្រ) នៅពេលត្រលប់ពីបរបាញ់សត្វ។ ដោយសារ​សម័យ​កាល​មាន​ការ​ផ្លាស់​ប្ដូរ​ហើយ​ព្រះ​មហាក្សត្រ​លែង​ប្រើប្រាស់​សត្វ​ដំរី​ដូច​ពី​មុន​ធ្វើ​ឲ្យ​ប្រាសាទ​នេះ​បានក្លាយទៅ​ជាសារមន្ទីរ​ព្រះសីហនុ វិញ​ដែលមាន តម្កល់ទុកវត្ថុអនុស្សាវរីយ៍ ដ៏មានតម្លៃ ដែលមហាអគ្គបុរសរដ្ឋ នៃ​បណ្តា​ប្រទេស​ជា​មិត្ត​ថ្វាយ​ដល់ ព្រះមហាក្សត្រ។

ក្រោយមកសារមន្ទីរនេះត្រូវ បានរើទៅដាក់នៅថែវខាង​មុខប្រាសាទ​ភោជនីយ​វិញ​នៅ​ឆ្នាំ ២០០៥ រហូត​ដល់​សព្វថ្ងៃ។ ដោយ​ឡែក​ គជេន្ទ្រ ឬ​ដំរី​ព្រះមហាក្សត្រ​ ដែល​ពី​ដើម​មាន​ក្រោល​ ឬ​​រោង​ដំរី​នៅ​ភាគ​អាគ្នេយ៍​នៃ​ព្រះ​បរម​រាជ​វាំង​នោះ​ ក៏​លែង​មាន​ទៀត​ដែរ​៕

អត្ថបទ៖ សៀនហួរ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី