• 2021-10-14 02:40:17
  • ព័ត៌មាន

ភាគបន្តចេញហើយ! អ្នកនាង ដេត ម៉ាលីណា នឹងបកស្រោមមុខមនុស្សម្នាក់ និងបញ្ចេញភស្តុតាងគ្រប់យ៉ាង ក្រោយចោទខ្លួន និងមិត្តជាសាហាយស្មន់នឹងគ្នា

  • 2021-10-14 02:40:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង ដោយរថយន្តទំនើប Rolls Royce ដែលត្រូវបានគេស្គាល់ថាម្ចាស់រថយន្ត១គ្រឿងនោះ គឺជាអ្នកនាង ដេត ម៉ាលីណា អតីតភរិយា លោកដួង ឆាយ ក៏មានការចេញផ្សាយនូវព័ត៌មានមួយចំនួនអំពីទំនាក់ទំនងរវាងអ្នកនាង​ និងមនុស្សប្រុសម្នាក់នៅក្នុងហេតុការណ៍ក្នុងយប់កើតហេតុ ថាអ្នកទាំងពីរមានទំនាក់ទំនងលើសពីមិត្ត។

ការចេញផ្សាយព័ត៌មានមួយនេះបានធ្វើឱ្យភាគីទាំងសងខាង ទាំងលោក Samka Kit និងអ្នកនាង ដេត ម៉ាលីណា បានបង្ហាញអារម្មណ៌មិនពេញចិត្តជាខ្លាំងចំពោះអ្នកដែលបង្ករឿងដែលធ្វើឱ្យមានការយល់ច្រឡំមួយនេះឡើង។ ដោយនៅថ្ងៃទី ១៣ តុលា ឆ្នាំ២០២១ អ្នកនាង ដេត ម៉ាលីណា បានស៊ែការបង្ហោះបកស្រាយរបស់លោក Samka Kit ដោយបញ្ជាក់ថា អ្នកនាងនឹងបកស្រោមមុខ បង្ហាញភ័ស្តុតាងគ្រប់យ៉ាងចំពោះអ្នកដែលបានចោទ និងគំរាមអ្នកនាង ដែលធ្វើឱ្យបងប្អូនមានការយល់ច្រឡំមកលើរូបអ្នកនាង និងមិត្ត។

មិនមែនតែអ្នកនាង ដេត ម៉ាលីណានោះទេ សូម្បីតែ លោក Samka Kit ដែលជាមិត្តរបស់អ្នកនាង ក៏បានបង្ហាញអារម្មណ៍មិនពេញចិត្ត និងចេញមុខបកស្រាយភ្លាមៗ ពីទំនាក់ទំនងរបស់អ្នកទាំងពីរ ដោយលោកក៏បានបញ្ជាក់ដែរថា រូបលោក​ និងអ្នកនាង ដេត ម៉ាលីណា គឺជាមិត្តដែលរាប់អានគ្នាជាង ១០ឆ្នាំមកហើយ ថែមទាំងបានបកស្រាយបន្ថែមចំពោះរឿងដែលបានកើតឡើងក្នុងយប់កើតហេតុនោះផងដែរ។

យ៉ាងណាមិញ យើងនឹងរង់ចាំការបកស្រាយបន្ថែមរបស់អ្នកនាង ដេត ម៉ាលីណា ជាពិសេសចំពោះរឿងដែលអ្នកនាងថានឹងវែកមុខជនដែលបង្កបញ្ហារឿងឱ្យកាន់តែសុះសាយបែបនេះទៀតផង ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់