• 2021-10-14 05:10:11
  • ព័ត៌មាន

កុមារនៅជប៉ុន សម្លាប់ខ្លួនកើនឡើងខ្លាំងបំផុត ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ ដោយសារមូលហេតុមួយនេះ

  • 2021-10-14 05:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តួលេខកុមារនៅក្នុងប្រទេសជប៉ុន ដែលបានសម្លាប់ខ្លួន មានការហក់ឡើងខ្ពស់មិនធ្លាប់មាននៅក្នុងរយៈពេល ៤០ឆ្នាំចុងក្រោយនេះ។ នេះបើតាមការរាយការពីសារព័ត៌មានក្នុងស្រុករបស់ជប៉ុន។

ដោយសារបញ្ហាកូវីដ១៩ បណ្តាឱ្យមានការបិទសាលារៀន កាលពីឆ្នាំ ២០២០ ធ្វើឱ្យសិស្សសាលាចំនួន ៤១៥នាក់ នៅក្នុងប្រទេសជប៉ុនសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន។ នេះបើតាមការបញ្ជាក់ពីក្រសួងអប់រំរបស់ប្រទេសមានសេដ្ឋកិច្ចធំលំដាប់ទី៣មួយនេះ។

យោងតាមកាសែត Asahi បានចុះផ្សាយថា តួលេខអ្នកសម្លាប់ខ្លួនក្នុងប្រទេសជប៉ុនកើនឡើងដល់ជិត ១០០នាក់ បើធៀបនឹងឆ្នាំមុន។ នេះជាចំនួនមួយខ្ពស់បំផុត​ រាប់ចាប់តាំងពីឆ្នាំ​១៩៧៤មក៕

ប្រភព៖ Channelnewsasia ប្រែសម្រួល ៖ សង្ហា

មតិយោបល់