• 2021-10-14 07:34:16
  • ព័ត៌មាន

រង់ចាំជួប ហ៊ាង អូមួយ ស្ត្រីវ័យក្មេងដ៏ឆ្នើមមួយរូបក្នុងវិស័យព័ត៌មានវិទ្យា រហូតក្លាយជាម្ចាស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនៅស្រុកខ្មែរ

  • 2021-10-14 07:34:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សប្តាហ៍ថ្មីពីកម្មវិធី Starting Up ប្រិយមិត្តនឹងទទួលបានចំណេះដឹងថ្មីៗ និងគន្លឹះសំខាន់ៗក្នុងការចាប់ផ្តើមអាជីវកម្ម ពីជំហានដំបូងរហូតទទួលបានជោគជ័យ ពីភ្ញៀវកិត្តិយសថ្មីមួយរូបទៀត មានបទពិសោធន៍ក្នុងវិស័យ ព័ត៌មានវិទ្យា។ អ្នកស្រី ហ៊ាង អូមួយ នាយកក្រុមហ៊ុនបច្ចេកវិទ្យា Camsolution Technology នឹងចូលខ្លួនមកបកស្រាយអំពីគន្លឹះសំខាន់ៗ ក្នុងការចាប់ផ្តើមបង្កើតអាជីវកម្ម ក្នុងវិស័យព័ត៌មានវិទ្យា ដែលកំពុងបោះជំហានទៅមុខយ៉ាងឆាប់រហ័សក្នុងទីផ្សារប្រទេសកម្ពុជា។

អ្នកស្រី ហ៊ាង អូមួយ ចាប់ផ្តើមបង្កើតក្រុមហ៊ុនបច្ចេកវិទ្យាដំបូងឈ្មោះ Camsolutions ដែលមានគ្នា២នាក់។ ៤ឆ្នាំកន្លងផុតទៅ កើនដល់៤៨ នាក់ ហើយសុទ្ធតែជាវិស្វករសរសេរកម្មវិធីទទួលបានគម្រោងជាច្រើនដូចជារឿង research AI, Start-up និងប្រឹក្សាយោបល់ផ្នែកឌីជីថល។ ផ្នែកអប់រំវិញ អ្នកស្រី ធ្លាប់ឈ្នះពានរង្វាន់ regional ambassador of the year 2018 នៅ Tech Innovations Global ពានរង្វាន់ឆ្នើមអ្នកដឹកនាំស្រ្តីអាស៊ី ពានរង្វាន់ឆ្នើមអ្នកដឹកនាំសហគមន៍ស្រ្តីក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា និងធ្លាប់ត្រូវបានអញ្ជើញឱ្យទៅធ្វើជា វាគ្មិននៅការិយាល័យកណ្ដាលរបស់ Facebook នៅប្រទេសសឹង្ហបុរី ថែមទៀតផង។ បទពិសោធ រួមទាំងគន្លឺះសំខាន់ៗក្នុងការបង្កើតអាជិវកម្ម នឹងត្រូវបានចែករំលែកក្នុងកម្មវិធី Starting Up ពីអ្នកស្រី ហ៊ាង អូមួយ ដែលមានលោក ជី សិលា ជាអ្នកសម្របសម្រួល។

ដូច្នេះសូមប្រិយមិត្តរង់ចាំទស្សនា កម្មវិធី Starting Up សប្ដាហ៍ថ្មី ដោយជួបជាមួយនឹងអ្នកស្រី ហ៊ាង អូមួយ នៅថ្ងៃសៅរ៍ ទី១៦ ខែតុលា ឆ្នាំ ២០២១ នេះ វេលាម៉ោង ១០ព្រឹក នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" និងស្ដាប់ជាសំឡេង Podcast "Starting Up"

អត្ថបទ ៖ សុធារិទ្ធ

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី