- 2021-10-14 10:07:00
- ព័ត៌មាន
ទីអារាមដ៏ចំណាស់បំផុតមួយនៅស្ទឹងត្រែង អាយុកាលជាង ៣០០ឆ្នាំ បានដល់ហើយប្រៀបដូចឆ្លងពេលវេលាទៅអតីតកាល
- 2021-10-14 10:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីអារាមដ៏ចំណាស់បំផុតមួយនៅស្ទឹងត្រែង អាយុកាលជាង ៣០០ឆ្នាំ បានដល់ហើយប្រៀបដូចឆ្លងពេលវេលាទៅអតីតកាល
ចន្លោះមិនឃើញ
វត្តសុវណ្ណរតនារាម ហៅវត្តហាងសាវាត ជាវត្តអារាមដែលមានអាយុកាលជាង៣០០ឆ្នាំមានទីតាំងស្ថិតនៅភូមិហាងសាវ៉ាត ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង។ រូបភាពប៉ុន្មានសន្លឹកបង្ហាញអំពីវត្តសុវណ្ណរតនារាម វ័យចំណាស់មួយនេះ ត្រូវបានចែកចាយលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ តុលា ២០២១នេះ។
វត្តសុវណ្ណរតនារាម មានវ័យចំណាស់ មានបង្កប់នូវសំណង់ស្ថាបត្យកម្មចំណាស់ៗជាច្រើន ដែលមានបង្ហាញនូវព្រលឹងនៃស្ថាបត្យកម្ម វប្បធម៌ និងសាសនា កាលពីជំនាន់នោះ បានក្លាយជាទីតាំងទេសចរណ៍ថ្មីមួយទៀត សម្រាប់អ្នកទេសចរនិង មានបង្កប់នូវជំនឿអរូបដ៏ស័ក្ដិសិទ្ធិ និងរឿងរ៉ាវប្រវត្តិសាស្រ្តផងដែរ។
យ៉ាងណាមិញ ពុំមានឯកសារឬព័ត៌ច្រើនឡើយ អំពីរឿងរ៉ាវលំអិតឬដំណើរដើមទងនៃទីអារាមដ៏ចំណាស់មួយនេះ សង្ឃឹមថានឹងមានពុទ្ធបរិស័ទ ក៏ដូចជាសិស្សនិសិត្សសិក្សាស្រាវជ្រៀវបន្ថែម ដើម្បីឲ្យទីដ៏ចំណាស់មួយនេះ បានក្លាយជាទីតាំងទេសចរណ៍ថ្មីមួយទៀត និងចងក្រងទុកជាឯកសារដល់កូនចៅជំនាន់ក្រោយៗបានស្វែងយល់បន្ថែម។