- 2021-10-14 10:56:32
- ព័ត៌មាន
នាវាយក្ស ២គ្រឿងនេះ លក់ក្នុងតម្លៃ ៤០រៀលលុយខ្មែរ ប៉ុណ្ណោះក្នុងមួយគ្រឿង
- 2021-10-14 10:56:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាយក្ស ២គ្រឿងនេះ លក់ក្នុងតម្លៃ ៤០រៀលលុយខ្មែរ ប៉ុណ្ណោះក្នុងមួយគ្រឿង
ចន្លោះមិនឃើញ
កងទ័ពជើងទឹកអាមេរិក បានលក់នាវាយក្ស សម្រាប់ចុះចតយន្តហោះចម្បាំងរបស់ខ្លួនចំនួនពីរគ្រឿង ក្នុងតម្លៃក្នុងមួយគ្រឿងតែ ០.០១ដុល្លារ ដែលស្មើនឹង ៤០រៀលលុយខ្មែរប៉ុណ្ណោះ ទៅកាន់ក្រុមហ៊ុនឯកទេសខាងនាវា International Shipbreaking Limited ដែលស្ថិតនៅក្នុងរដ្ឋ Texas សហរដ្ឋអាមេរិកនៅដើមខែតុលា ឆ្នាំ២០២១នេះ។ បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Independent ។
នាវាចម្បាំងទាំងពីរនេះមានឈ្មោះថា USS John F. Kennedy និង USS Kitty Hawk ដែលចាប់ផ្ដើមដាក់ប្រើប្រាស់នៅក្នុងកំឡុងឆ្នាំ១៩៦០មក ដោយធ្លាប់ប្រឡូកក្នុងសង្គ្រាមធំៗដូចជាសង្គ្រាមនៅវៀតណាម និង សង្គ្រាមនៅឈូងសមុទ្រនៅតំបន់មជ្ឈិមបូព៌ា។ នាវា Kitty Hawk ត្រូវបានឈប់ប្រើប្រាស់ និងចតទុកចោលចាប់ពីឆ្នាំ២០០៩ មកនិងនាវា JFK វិញចាប់ពីឆ្នាំ២០១៧មក។
ជាទូទៅកងទ័ពជើងទឹកអាមេរិកចំណាយលុយជាច្រើនសន្ធឹកសន្ធាប់ទៅឲ្យក្រុមហ៊ុនខាងលើដើម្បីយកនាវាចាស់ៗ ដែលខ្លួនឈប់ប្រើប្រាស់នេះចេញពីកន្លែងខ្លួន ប៉ុន្តែលើកនេះពួកគេថែមទាំងបានលុយមកវិញទៀត ដោយខាងក្រុមហ៊ុន ទិញយក និងធានារ៉ាប់រងថ្លៃចំណាយទាំងអស់ លើការសណ្ដោងយកនាវាទាំងពីរចេញ។
នាវាទាំងពីរត្រូវគេរំពឹងថា នឹងមកដល់ទីតាំង ដុះដូរគ្រឿង ជួសជុលឡើងវិញរបស់ក្រុមហ៊ុនខាងលើនៅឆ្នាំ២០២២ខាងមុខឯណោះ៕