• 2021-10-18 03:25:54
  • ព័ត៌មាន

ដឹងទេ? បុរសម្នាក់កំពុងត្រូវគេសើចចំអក មានប្រវត្តិតស៊ូ សមត្ថភាពពេញខ្លួន រហូតរដ្ឋមន្ត្រីក្រសួងព័ត៌មានផ្ដល់ការងារដ៏ល្អមួយ

  • 2021-10-18 03:25:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នករាយការណ៌ម្នាក់ នៅមន្ទីរព័ត៌មានខេត្តបាត់ដំបង ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូចសើចចំអកនៅពេលរូបភាពរបស់លោកត្រូវបានចែកចាយ ខណៈពេលធ្វើការរាយការណ៌ពីស្ថានភាពទឹកដែលហៀរចូលក្នុងក្រុងបាត់ដំបង ជូនឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន។

កាលពីថ្ងៃទី ១៧ តុលា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណជា ៩៖៣០នាទីព្រឹក មានសេចក្តីរាយការណ៍ពីស្ថានភាពទឹកស្ទឹងសង្កែ ដែលហៀរចូលដល់ក្នុងក្រុងបាត់ដំបង ដោយបុរសម្នាក់ដែលមានឈ្មោះថា Young Bunsrun ទៅកាន់ឯកឧត្តមរដ្ឋមន្ត្រីនៃក្រសួងព័ត៌មាន អមជាមួយរូបភាពច្រើនសន្លឹក តែរូបលោកបែរជាត្រូវទទួលរងការសើចចំអកពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនតូចដោយសារតែរូបភាព ១សន្លឹកដែលរូបលោកបានថតចេញជាមួយស្ថានភាពទឹកដែលជន់លិចក្នុងក្រុង ដោយមានមុខមាត់មិនប្រក្រតី ធ្វើឱ្យមនុស្សមួយចំនួនតូចសើចឡកឡឺយ ដោយប្រើប្រាស់ពាក្យពេចន៍លេងសើចដែលមានលក្ខណៈជ្រុល រហូតឯកឧត្តម ខៀវ កញារីទ្ធ ចេញមុខបកស្រាយពីបុរសម្នាក់នោះនៅក្នុងខមិនភ្លាមៗតែម្តងថា ៖ «សូមមិត្តទាំងអស់កុំសើចគាត់ ។​​ គាត់ជាអ្នកមាន autism ។ គាត់លំបាកណាស់ព្រោះគ្មានអ្នកណាទទួលគាត់អោយចូលធ្វើការទេ ពេលជួបខ្ញុំៗទទួលគាត់អោយចូលនៅមន្ទីរព័ត៌មានបាត់ដំបង ។ សព្វថ្ងៃគាត់ធ្វើការមិនចាញ់គេទេ ។ ហើយនេះ ជាហេតុគាត់ហៅខ្ញុំពុកៗរហូតមក ។»

ការបកស្រាយរបស់ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញឱ្យយើងឃើញពីសមត្ថភាពពិតៗរបស់អ្នកដែលមានជំងឺ autism ។ យ៉ាងណាមិញ បុរសដែលមានជំងឺ autism រូបនេះត្រូវបានអនុញ្ញាតឱ្យចូលធ្វើការនៅក្នុងមន្ទីរព័ត៌មានបាត់ដំបង រីឯសមត្ថភាពការងាររបស់លោកវិញ គឺមិនចាញ់បុគ្គលិកដែលមានកាយសម្បទាល្អ និងពេញលេញនោះទេ ៕

អត្ថបទ ៖ មេខាឡា

មតិយោបល់