- 2021-10-18 10:51:03
- ព័ត៌មាន
កូនខ្មែរគួរដឹង! ទាំងនេះជាក្រដាសប្រាក់រៀល ៤ប្រភេទ រាជរដ្ឋាបាលធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍សំខាន់របស់សម្ដេចតា និងអង្គព្រះមហាក្សត្រ
- 2021-10-18 10:51:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនខ្មែរគួរដឹង! ទាំងនេះជាក្រដាសប្រាក់រៀល ៤ប្រភេទ រាជរដ្ឋាបាលធ្វើឡើងដើម្បីរំលឹកខួបអនុស្សាវរីយ៍សំខាន់របស់សម្ដេចតា និងអង្គព្រះមហាក្សត្រ
ចន្លោះមិនឃើញ
រាជរដ្ឋាភិបាល នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ សម្រេចដាក់ឲ្យចរាចរប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី ដើម្បីអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ។ ទន្ទឹមនេះកន្លងមកក៏រាជរដ្ឋាភិបាល ក៏បានដាក់ឲ្យដំណើរការធនប័ត្រអនុស្សាវរីយ៍ចំនួន៣រួចមកហើយដែរ ដូចជា ធនប័ត្រអនុស្សាវរីយ៍ ១០០០រៀល, ធនប័ត្រអនុស្សាវរីយ៍ ២០០០រៀល, ធនប័ត្រអនុស្សាវរីយ៍ ១៥០០០រៀលជាដើម ។
- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១០០០រៀល ៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរប្រើប្រាស់ទូទាំងប្រទេស នៅថ្ងៃទី ២៥ តុលា ២០១៧ ដើម្បីថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ សូមទ្រង់យ៉ាងបដិសន្ធិក្នុងព្រះបរមសុគតិភព។
- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ២០០០រៀល ៖ ធនាគារជាតិ នៃកម្ពុជាបានបោះពុម្ពក្រដាសប្រាក់ថ្មីប្រភេទ ២០០០រៀល ឲ្យចរាចរណ៍ជាសាធារណៈ ដើម្បីអប់អរសាទរ ខួបអនុស្សាវរីយ៍លើកលើកទី៦០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា ឆ្នាំ១៩៥៣-២០១៣។
- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ១៥០០០រៀល ៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យចេញផ្សាយ ធ្វើចរាចរ និងប្រើប្រាស់ក្នុងទូទាំងប្រទេសនូវក្រដាសប្រាក់ ១៥០០០រៀល ហើយនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩។ ធ្វើឡើងដើម្បីអបអរសាទរ ក្នុងឱកាសព្រះរាជពិធីបុណ្យគម្រប់ខួប១៥ព្រះវស្សា នៃការយាងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
- ធនប័ត្រអនុស្សាវរីយ៍ ប្រភេទ ៣០០០០រៀល ៖ រាជរដ្ឋាភិបាលសម្រេចដាក់ឲ្យចរាចរ និងប្រើប្រាស់ទូទាំងប្រទេស ក្រដាសប្រាក់ប្រភេទ៣០០០០រៀល (៣ម៉ឺនរៀល) គំរូថ្មី នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ដើម្បីអបអរខួប៣០ឆ្នាំ កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងខួប៣០ឆ្នាំនៃការយាងនិវត្តន៍របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។
ធនប័ត្រអនុស្សាវរីយ៍ទាំងនេះសុទ្ធសឹងមានលក្ខណៈពិសេស បង្ហាញពីការចងចាំ និងអប់អរសាទរចំពោះអង្គព្រះមហាក្សត្រ និងអតីតព្រះមហាក្សត្រ និងវីរៈភាពដ៏អង្គអាចរបស់ព្រះអង្គ។ ធនប័ត្រអនុស្សាវរីយ៍ ត្រូវបានដាក់ ឲ្យចរាចរទន្ទឹមគ្នាជាមួយនឹងធនប័ត្រជាតិប្រភេទផ្សេងៗទៀត ដែលត្រូវបានចេញផ្សាយកន្លងមក ។ សូមសាធារណជនគ្រប់រូប ត្រូវពិនិត្យ-សម្គាល់ធនប័ត្រថ្មីនេះឲ្យបានច្បាស់លាស់ ដើម្បីចៀសវាងការភាន់ច្រឡំ ៕