- 2021-10-19 02:47:37
- ព័ត៌មាន
ឡើងកាន់តំណែងមិនបាន៥ថ្ងៃផង ឯកឧត្ដម ជាវ តាយ ប្ដូរមុខមាត់ខេត្តពោធិ៍សាត់មានភ្លើងបំភ្លឺគ្រប់ដងផ្លូវ មិនចាញ់ក្រុងភ្នំពេញ
- 2021-10-19 02:47:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡើងកាន់តំណែងមិនបាន៥ថ្ងៃផង ឯកឧត្ដម ជាវ តាយ ប្ដូរមុខមាត់ខេត្តពោធិ៍សាត់មានភ្លើងបំភ្លឺគ្រប់ដងផ្លូវ មិនចាញ់ក្រុងភ្នំពេញ
ចន្លោះមិនឃើញ
បន្ទាប់ពីឡើងកាន់តំណែង មិនទាន់បាន៥ថ្ងៃពេញផង ឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ មានចក្ខុវិស័យចាប់ផ្តើមដំបូង លើការអភិវឌ្ឍន៍ភ្លើងបំភ្លឺផ្លូវ គ្រប់ផ្លូវទាំងអស់ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ មុននឹងឈានដល់ការធ្វើឱ្យប្រសើរឡើង នូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុក Pursat Provincial Hall នៅថ្ងៃទី១៨ តុលា ២០២១នេះ។
តាមប្រភពដដែលបានបញ្ជាក់ថា ជាក់ស្តែងគេសង្គេតឃើញថាក្រុមការងារសហការដោយមន្ទីររ៉ែ និងថាមពល និងក្រុមហ៊ុន ណារ៉េត លីមីធីត អភិវឌ្ឍន៍អគ្គិសនី បច្ចុប្បន្នបាននឹងកំពុងរៀបចំតម្លើងប្រព័ន្ធខ្សែបណ្តាញភ្លើងថ្មី និងបំពាក់អំពូលឆ្លាតវៃ LED ដើម្បីងាយស្រួលសម្រាប់បងប្អូនធ្វើដំណើរនាពេលយប់ ជាពិសេសបង្កើនការទាក់ទាញផ្នែកទេសចរណ៍ទៀតផង។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ចេង ឡៃ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះ។
លោកអភិបាលរងខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា ជំហានដំបូងរបស់ឯកឧត្តម ជាវ តាយ លោកបានគិតថាអំពូលប្រហែលជា៥០០អំពូល អាចនឹងតម្លើងគ្រប់គ្រាន់នៅតាមផ្លូវនានា តែប្រសិនបើមិនគ្រប់ទេនោះ លោកនឹងបន្ថែមឱ្យគ្រប់ចំនួនតាមតម្រូវការ ធ្វើយ៉ាងណាឱ្យទីប្រជុំជនក្រុងពោធិ៍សាត់មានភាពទាក់ទាញ និងស្រស់បំព្រង។ ដោយឡែកជុំវិញបញ្ហាផ្លូវ ក្នុងទីប្រជុំក្រុងពោធិ៍សាត់ បន្ទាប់ពីរៀបចំប្រព័ន្ធលូរំដោះទឹកកខ្វក់នោះរួចរាល់ នៅដើមរដូវប្រាំងខាងមុខ នឹងចាប់ផ្តើមក្រាលកៅស៊ូDBST និងចាក់ប៉េតុងនៅជុំវិញតំបន់ផ្សារថ្មីផងដែរ។
ការសម្រេចរៀបចំបំពាក់អំពូលភ្លើងខាងលើនេះ ធ្វើឡើងក្រោយពីឯកឧត្តម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត និងលោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានចុះត្រួតពិនិត្យដោយផ្ទាល់នូវហេដ្ឋារចនាសម្ព័ន្ធ តាមបណ្តាផ្លូវនានា ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់៕
ប្រភព៖ Pursat Provincial Hall