• 2021-10-19 09:51:08
  • ព័ត៌មាន

នេះជារឿងគួរធ្វើ! ១ដុល្លារម្នាក់ អាចជួយស្រោចស្រង់សាលាដូង ទីជម្រកផ្ដល់ការសិក្សាកុមារតំបន់ដាច់ស្រយាលជាច្រើននាក់

  • 2021-10-19 09:51:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ លោក អ៊ុក វណ្ណដេ ដែលមហាជនស្គាល់ថាជាសកម្មជនស្រលាញ់បរិស្ថានម្នាក់ នៅក្នុងប្រទេសកម្ពុជា បានបង្ហោះសារមួយនៅលើគណនីហ្វេសប៊ុក ដើម្បីលេងហ្គេមម្នាក់ ១ដុល្លារ យកលុយស្តារសាលាដូងឡើងវិញ។ ការប្រកាសរបស់ស្ថាបនិកសាលាដូងរូបនេះ ចំពេលនាងខ្ញុង តារាកំប្លែងស្រី បានប្រកាសសុំជំនួយពីមហាជន ក្រោយជំពាក់បំណុលគេជុំទិស។

លោក អ៊ុក វណ្ណដេ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកដែលមានអ្នកចុច follow រហូតដល់ទៅជាង ៧មុឺននាក់ លេងហ្គេមម្នាក់ ១ដុល្លារ ដើម្បីយកលុយទៅស្តារសាលាដូងឡើងវិញ។ បើសិនប្រិយមិត្ត ចង់ជួយសាលាដូង ដែលជាសាលាមួយបានជួយបណ្តុះបណ្តាលការអប់រំ ដល់កុមារនៅតំបន់ដាច់ស្រយាលជាច្រើននាក់ឱ្យទទួលបានការសិក្សា អាចវេរលុយទៅកាន់គណនី ABA របស់ អ៊ុក វណ្ណដេ ដែលមានលេខកូដ 012 945 252

ស្ថាបនិកសាលាដូងរូបនេះ មិនត្រឹមតែជាបុគ្គលជួយជំរុញចលនាស្នេហាធម្មជាតិ និងបរិស្ថានប៉ុណ្ណោះទេ តែលោកបានជួយកូនខ្មែរមិនតិចជាង ៨០នាក់ នៅតំបន់ភ្នំគីរីរម្យ ខេត្តកំពង់ស្ពឺ ឱ្យទទួលបានការសិក្សារៀនសូត្រ ។ ផ្ដើមពីសាលាតូចមួយ ដោយរើសមែកឈើងាប់ៗ មកច្នៃធ្វើជារោងសាលារៀន រហូតមានឈ្មោះល្បីរន្ទឺ សាលាដូង បានរីកចម្រើនដុះដាលជាបន្តបន្ទាប់ រហូតមកដល់សព្វថ្ងៃ៕

អត្ថបទ ៖ សង្ហា

មតិយោបល់