- 2021-10-21 07:48:47
- ព័ត៌មាន
រស់នៅក្នុងព្រៃជាមួយឪពុក ក្នុងបេសសកម្មការពារព្រៃឈើកម្ពុជា តាំងពីបាតជើងក្រហម ពេលនេះកូនៗលោកបេនធំៗអស់ហើយ
- 2021-10-21 07:48:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រស់នៅក្នុងព្រៃជាមួយឪពុក ក្នុងបេសសកម្មការពារព្រៃឈើកម្ពុជា តាំងពីបាតជើងក្រហម ពេលនេះកូនៗលោកបេនធំៗអស់ហើយ
ចន្លោះមិនឃើញ
តាមរយៈរូបភាពប៉ុន្មានសន្លឹកបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ឯកឧត្ដម ហ៊ុន ជា ក្នុងដំណើរឆ្ពោះទៅកាន់ទីកន្លែងរស់នៅរបស់លោកបេន ដែលជាបេសកជនការពារព្រៃឈើកមុ្ពុជាមួយរូបកាលពីថ្មីៗនេះ បានបង្ហាញឱ្យឃើញពីកូនស្រីទាំងពីររបស់លោកបេន ពេលនេះធំៗអស់ហើយ ថែមទាំងមានសម្រស់ស្រស់ស្អាតទៀតផង ។
លោកបេន ត្រូវបានប្រជាជនកម្ពុជាស្គាល់យ៉ាងច្បាស់ថា ជាជនជាតិអាមេរិកមួយរូប បានលះបង់ទ្រព្យសម្បត្តិរបស់ខ្លួន ចាកចេញពីប្រទេសកំណើត នាំប្រពន្ធ និងកូនៗមករស់នៅក្នុងប្រទេសកម្ពុជា នៅតំបន់ព្រៃភ្នំត្នោតដ៏ដាច់ស្រយាល ស្ថិតក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ ដើម្បីការពារព្រៃឈើនៅតំបន់នោះ ។ ជនជាតិអាមេរិករូបនេះ បានចាកចេញពីប្រទេសកំណើតតាំងពីឆ្នាំ ១៩៩២ មកកាន់តំបន់ព្រៃភ្នំមួយនេះ ជាមួយនឹងភរិយា ព្រមទាំងបានផ្ដល់កំណើតដល់កូនស្រី២រូប ពេលនេះពួកគេធំៗអស់ហើយ ។
ធ្លាប់បានបញ្ជាក់ជាច្រើនដងរួចមកហើយការលះបង់ជីវិតហ៊ឺហាសុខចិត្តរស់តាមជីវភាពអ្នកព្រៃភ្នំ ព្រោះលោកបេន មិនចង់ឃើញពីភាពសឹករិចរឹលនៃព្រៃឈើរបស់កម្ពុជាជាបន្តទៀត ។ ការរស់នៅក្នុងព្រៃដ៏សែនជ្រៅនេះ គឺក្រោមការឧបត្ថម្ភពីបណ្ដាសប្បុរសជន ប្រាក់វិភាគទាន និងចំណូលមួយចំនួនពីភ្ញៀវទេសចរដែលទៅកម្សាន្តនៅទីនោះ ។
ក្នុងនាមជាប្រជាជនខ្មែរ ពួកយើងមានតែពាក្យថា អរគុណចំពោះការលះបង់ដ៏ធំធេងមួយនេះ អ្នកពិតជាអស្ចារ្យណាស់សម្រាប់ពួកយើង ហើយក៏សូមអំពាវនាវដល់បងប្អូនខ្មែរទាំងឡាយ ដែលមានលទ្ធភាពសូមបន្តជួយទ្រទ្រង់ដល់ក្រុមគ្រួសារបរទេសមួយនេះផងចុះ ៕