• 2021-10-21 10:28:43
  • ព័ត៌មាន

ពលរដ្ឋស្នើរឲ្យអាជ្ញាធរ ពិនិត្យមើលផ្លូវមួយខ្សែរនៅច្រកអន្តរជាតិប៉ោយប៉ែត ជង្ហុកធំៗធ្វើដំណើរ ម្យ៉ាងជាមុខមាត់ជាតិ

  • 2021-10-21 10:28:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្លូវមួយខ្សែរនៅច្រកអន្តរជាតិកម្ពុជា-ថៃក្រុងប៉ោយប៉ែត ត្រូវបានខូច បាក់ស្រុត ធ្វើឲ្យផ្លូវកាន់តែមានលក្ខណៈរាងតូចជាងមុន និងមានជង្ហុកធំៗដក់ទឹកទៀតផង ដែលជាហេតុធ្វើអោយការធ្វើដំណើរទៅវិញទៅមក របស់ផ្លូវមួយខ្សែរនេះ ត្រូវជួបការលំបាកខ្លាំង។ នេះបើតាមគណនីហ្វេសប៊ុកមួយឈ្មោះ So Malin នៅថ្ងៃទី២១ តុលា ២០២១នេះ។

ទន្ទឹមនេះពលរដ្ឋជាច្រើនស្នើរឲ្យអាជ្ញាធរ ពិសេសលោកអភិបាលខេត្ត ឯកឧត្តម អ៊ុំ រាត្រី ពិនិត្យមើលផ្លូវមួយខ្សែរនៅច្រកអន្តរជាតិប៉ោយប៉ែតនេះផង ជង្ហុកពិបាកធ្វើដំណើរខ្លាំងហើយអាច បង្កកើតមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ខ្ពស់ផងដែរ។ បន្ថែមពីនេះពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា អាជ្ញាធរ និងមានការយកចិត្តទុកដាក់ខ្ពស់ចំពោះបញ្ហានេះ ព្រោះថាផ្លូវមួយខ្សែរ នេះជាផ្លូវច្រកចេញចូលទំនិញ និងធ្វើដំណើរឆ្លងដ៏សំខាន់រវាងកម្ពុជា និងថៃផងដែរ។

សូមជម្រាបថា មានមតិពលរដ្ឋជាច្រើនមានមូលដ្ឋាននៅតំបន់ផ្លូវមួយខ្សែរខាងលើនេះ លើកឡើងថា ដោយសាររថយន្តដឹកទំនិញធ្ងន់ៗពេកទើប បង្កឲ្យផ្លូវខូច មានជង្ហុកដក់ទឹកបែបនេះ ។ ជាមួយគ្នានេះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន ស៊ុន ចាន់ថុល លោកធ្លាប់មានប្រសាសន៍ អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន សូមកុំផ្ទុកទំនិញលើសទម្ងន់កម្រិតកំណត់ដែលបណ្តាលឱ្យឆាប់ខូចផ្លូវ និងខាតបង់ថវិកាជាតិ ដែលរាជរដ្ឋាភិបាលខិតខំរកបានដោយលំបាកយកមកកសាងផ្លូវ និងបានក្រើនរំលឹកដល់អ្នកប្រើប្រាស់ផ្លូវទាំងអស់ ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ និងជួយថែរក្សាផ្លូវរបស់យើងឱ្យប្រើប្រាស់ជាប់បានយូរ ៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់