• 2021-10-22 00:00:00
  • ព័ត៌មាន

"វត្តភ្នំដូនពេញ" ​ជា​សំណង់សាសនា​ដែលមាន​កម្ពស់ខ្ពស់​ជាង​គេ​ក្នុង​ទីក្រុង​ភ្នំពេញ និងមានប្រវត្តិតាំងពីសម័យកណ្ដាល

  • 2021-10-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្ត​ភ្នំ ​ គឺជា​បេះដូង​នៃ​ទីក្រុងភ្នំពេញ ដែល​ផ្តល់​ឈ្មោះ​ដល់​ទី​ក្រុង​នេះ ដោយមានកម្ពស់២៧ម៉ែត្រ​ស្ថាបនា​ឡើង​នៅ​ឆ្នាំ​១៣៧៣ និង​ជា​សំណង់សាសនា​ដែល​មាន​កម្ពស់ខ្ពស់​ជាង​គេ​ក្នុង រាជធានី​ភ្នំពេញ។

មាន​រឿង​ព្រេង​មួយ​តំណាល​ថា មាន​ស្រ្តី​មេមាយ​ម្នាក់​ឈ្មោះ ពេញ ថ្ងៃ​មួយ​បាន​ដើរ​លេង​តាម​ដង​ ទន្លេមេគង្គ ក៏​បាន​ឃើញ​ដើម​គគី​មួយ​ដណ្តែត​ជិត​ច្រាំង​ទន្លេ គាត់​ក៏​បាន​ហៅ​អ្នក​ជិត​ខាង​មក​ជួយ​ទាញ​យក​ដើម​គគី​នោះ។ នៅ​ក្នុង​ដើម​គគី​នោះ គាត់​ក៏​បាន​រក​ឃើញ​ពុទ្ធដិ​មាដ៏​មាន​តំលៃ​ចំនួន​៤អង្គ។ ក្នុង​ឆ្នាំ ១៣៧២ គាត់​ក៏​នាំ​អ្នកស្រុក​ពូន​ជា​ភ្នំ និង សាង​សង់​វិហារ​មួយ​ដើម្បី​តម្កល់​ពុទ្ធដិមានោះ។ នៅ​ឆ្នាំ ១៤៣៤ ព្រះបាទពញាយ៉ាត បាន​មក​ដល់​ទី​នេះ ហើយ​បាន​កសាង​ទីក្រុង​មួយ​ដោយ​យក​ឈ្មោះ​តាម​កន្លែង​នោះ។

នៅ​ក្នុង​បរិវេណ​វត្ត​ភ្នំ មាន​ចេតិយធំ​មួយ​នៅ​ក្រោយ​ព្រះវិហារ ដែល​តំកល់​ព្រះធាតុ​របស់ព្រះបាទ​ពញាយ៉ាត និង​ ចេតីយ៏​សំរាប់​តំកល់​ព្រះធាតុ​របស់​ព្រះញាតិវង្ស​ព្រះអង្គ។ នៅ​ក្នុង​ចេតិយនោះ នៅ​មាន​សល់​បដិមា​ព្រះពុទ្ធ​នៅ​សម័យ​អង្គរផង​ដែរ។ ចេតិយ និង ព្រះវិហារ នៅ​វត្តភ្នំ បាន​កសាង​ជាច្រើន​ដង គឺ​នៅ​ឆ្នាំ ១៤៣៤, ១៨០៦, ១៨៩៤ និង ឆ្នាំ ១៩២៦ ដែល​ពី​ម្តង​ទៅ​ម្តង​កាន់​តែ​ធ្វើ​ឲ្យ​វា​មានសម្រស់ប្រសើរ​ឡើងៗ៕ ប្រភព៖ Thon Varathana

កែសម្រួល៖ សៀនហួរ

មតិយោបល់