• 2021-10-26 02:42:21
  • ព័ត៌មាន

ទូកជាច្រើនគ្រឿងត្រូវបានតម្រៀបដល់មុខផ្ទះអ្នកគួរស្រូវត្រៀមជួយរំដោះពលរដ្ឋពីទឹកជំនន់

  • 2021-10-26 02:42:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពទឹកជំនន់កាន់តែបន្តកើនឡើង ដើម្បីបញ្ជៀសហានិភ័យដែលអាចកើតមានឡើង អាជ្ញាធររាជធានីភ្នំពេញបានរៀបចំ ទូកជាច្រើនគ្រឿងតម្រៀបជួរត្រៀមជួយរំដោះពលរដ្ឋពីទឹកជំនន់។ នេះបើតាមការបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ Seng Vannak នៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២១នេះ ។

តាមរយៈខ្លឹមសាររបស់គណនីហ្វេសប៊ុករូបនេះ បានឲ្យដឹងថា ទីតាំងទូកតម្រៀមគ្នាជាច្រើននេះ ស្ថិតនៅតំបន់គួរស្រូវ ខណ្ឌដង្កោ។ ទន្ទឹមនេះដែរ ខណៈស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បាននឹងកំពុងហក់ឡើងជាបន្តបន្ទាប់ក្នុងកម្រិតគួរឱ្យបារម្ភ ដែលតម្រូវឱ្យមានការអន្តរាគមន៍ ពីសំណាក់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។

សូមជម្រាបថា ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានជូនដំណឹងផងដែរ អំពីស្ថានភាពទឹកនៅស្ទឹងព្រែកត្នោតដែលកំពុងតែហក់ឡើងខ្លាំង និងបានអញ្ជើញចុះពិនិត្យ ស្ទឹងព្រែកត្នោតក្នុងភូមិសាស្ត្រខណ្ឌដង្កោ។ ការចុះអន្តរាគមន៍ភ្លាមៗនេះ គឺដើម្បីទប់ស្កាត់ ក៏ដូចជាការពារទុកជាមុននូវគ្រោះថ្នាក់ដែលនឹងកើតមានជាយថាហេតុ ដល់បងប្អូនពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត៕

អត្ថបទដោយ៖ ស៊ូ អីន

មតិយោបល់