• 2021-10-26 09:57:48
  • ព័ត៌មាន

ធុញប៉ិនស៊ែអី Sad Sad ពេក ខាងប្រុសទ្រាំមិនបាន ចូលស្ដីដណ្ដឹងធ្វេីប្រពន្ធ

  • 2021-10-26 09:57:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូដណ្តឹងថ្មីថ្មោងមួយគូ កំពុងត្រូវបានមហាជនចាប់អារម្មណ៍ជាខ្លាំងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ។ មូលហេតុដែលនាំឱ្យមានការចាប់អារម្មណ៍ពីមហាជន គឺដោយសារតែខាងស្រី ចុចស៊ែរច្រើនពេកធ្វើឱ្យខាងប្រុសទប់អារម្មណ៍មិនបាន ក៏ចូលស្តីដណ្តឹងធ្វើជាគូអនាគត។

បើតាមគណនីហ្វេសប៊ុកឈ្មោះ តាន់ សុខលី បានបង្ហោះថា​ "រយៈពេល ៣ឆ្នាំដែលរងចាំ ប្តូរពីសង្សារក្លាយជាគូរដណ្តឹង។ លទ្ធផលស៊ែច្រេីនពេក ជ្រុលជាស៊ែ ស៊ែឱ្យបានប្តីណា តែស៊ែតិចពេកអត់បានទេ។" ក្នុងនោះឃើញថា មានប្រិយមិត្តអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលទៅបញ្ចេញមតិ ដោយមានការអបអរសាទរ និងជូនពរគូដណ្តឹងមួយគូនេះ មានសុភមង្គល។

មានគូស្នេហាមិនតិចនាក់ទេ ដែលបានស្គាល់គ្នាតាមប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក រហូតឈានដល់ថ្ងៃរៀបការ ក៏មានដែរ។ យ៉ាងណាមិញការមិនថាអ្នកស្គាល់គ្នាតាមណានោះទេ ការយល់ចិត្តគ្នាជាកត្តាសំខាន់ ធ្វើឱ្យទំនាក់ទំនងជីវិតគូ មានការរលូនទៅមុខបានល្អ និងមានភាពផ្អែមល្អែមថែមទៀតផង៕

ប្រភព ៖ គណនីហ្វេសប៊ុក តាន់ សុខលី

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី