- 2021-10-27 03:05:49
- ព័ត៌មាន
សារដាស់តឿន! ផ្ទះមួយខ្នងជិតស្ទឹងព្រែកត្នោត ទឹកបុកលិចស្ទើរដល់បង្អួច ទ្រព្យរបស់ក្នុងផ្ទះលិចលង់អស់
- 2021-10-27 03:05:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារដាស់តឿន! ផ្ទះមួយខ្នងជិតស្ទឹងព្រែកត្នោត ទឹកបុកលិចស្ទើរដល់បង្អួច ទ្រព្យរបស់ក្នុងផ្ទះលិចលង់អស់
ចន្លោះមិនឃើញ
បើតាមគណនីហ្វេសប៊ុកមួយឈ្មោះ Kim Ejung បានបង្ហោះនៅថ្ងៃទី២៦ តុលា ២០២១នេះ ដោយបានបង្ហាញពីស្ថានភាពទឹកជំនន់កំពុងវាយប្រហារខ្លាំងទឹកលិចចូលក្នុងផ្ទះពលរដ្ឋ ជាបណ្ដើរៗហើយ ។ តាមការបញ្ជាក់របស់គណនីនេះបានឲ្យដឹងថា ទីតាំងលិចនេះ នៅក្បែរស្ទឹងព្រែកត្នោតភូមិសាស្ត្រខណ្ឌដង្កោរ រាជធានីភ្នំពេញ។
ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត សូមបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្តស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំជៀសវាងការបាត់ បង់សម្ភារ និងអាយុជីវិត។ យ៉ាងណា ស្ថានភាពទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានហក់ឡើងជាបន្តបន្ទាប់ក្នុងកម្រិតគួរឱ្យបារម្ភបំផុត។ ទន្ទឹមស្ថានភាពនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ពិសេសរដ្ឋបាលខណ្ឌដង្កោ សហការជាមួយក្រសួងធនធានទឹក និងឧតុនិយម បន្តតាមដានដោយយកចិត្តទុក ដាក់ខ្ពស់បំផុត នួវស្ថានភាពទឹក ដើម្បីជម្រាបជួនប្រជាពលរដ្ឋឱ្យបានជ្រាបជាបន្តបន្ទាប់ ដែលតម្រូវឱ្យមានការ អន្តរាគមន៍ ពីសំណាក់អាជ្ញាធរ ក៏ដូចជាថ្នាក់ដឹកនាំដើម្បីការពារសុវត្ថិភាពជូនពលរដ្ឋ។
សូមជម្រាបថា ដងស្ទឹងព្រែកត្នោត ដែលក្នុងនោះមានសង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាលមកពីជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់ ៕