- 2021-10-27 09:25:37
- ព័ត៌មាន
អរគុណចំពោះការលះបង់! បណ្ដុំទិដ្ឋភាពកងកម្លាំងសស្រាក់សស្រាំជួយសង្គ្រោះពលរដ្ឋពីជំនន់ មិនខ្វល់ពីក្ដីសុខខ្លួនឯង
- 2021-10-27 09:25:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អរគុណចំពោះការលះបង់! បណ្ដុំទិដ្ឋភាពកងកម្លាំងសស្រាក់សស្រាំជួយសង្គ្រោះពលរដ្ឋពីជំនន់ មិនខ្វល់ពីក្ដីសុខខ្លួនឯង
ចន្លោះមិនឃើញ
ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខនៃស្ថានភាពទឹកជំនន់ កើតឡើងនៅតាមបណ្ដោយស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិសាស្ត្រខណ្ឌដង្កោ រាជធានីភ្នំពេញ ទិដ្ឋភាពកងកម្លាំងគ្រប់លំដាប់ថ្នាក់ បានជម្លៀសពលរដ្ឋចេញពីតំបន់រងគ្រោះ និងបានត្រៀមកម្លាំង ក៏ដូចជាសម្ភារមាន ទូក រថយន្ត ស្បៀងជាដើម និងត្រៀមទីជម្រកស្នាក់នៅបណ្ដោះអាសន្ននៅទីទួលមានសុវត្ថិភាព ជូនពររដ្ឋដែលកំពុងជួបការជន់លិច ដើម្បីបានស្នាក់នៅ ។ ពលរដ្ឋដែលត្រូវជម្លៀសគឺនៅចំនុចភូមិព្រែកជ្រៃ សង្កាត់ដង្កោ ខណ្ឌដង្កោ ដែលកំពុងប្រឈមវាយលុកខ្លាំងពីទឹកជំនន់ជាបន្តបន្ទាប់។ នេះបើតាមការបង្ហោះលើគណនីហ្វេសប៊ុក Vengsrun Kuoch នៅថ្ងៃទី ២៧ តុលា ២០២១នេះ។
ការសង្គ្រោះប្រជាពលរដ្ឋ កម្លាំងអាជ្ញាធរ និងសមត្ថកិច្ច បានរួមដៃគ្នាអនុវត្តទទួលបានជោគជ័យ ប្រឹងអស់កម្លាំងកាយចិត្ត និងគ្រប់គ្រងបានគ្រប់ស្ថានការណ៍ទាំងអស់ ធ្វើយ៉ាងណាធានាសុវត្ថិភាពប្រពលរដ្ឋឲ្យបានល្អបំផុត ទីណាមានវត្តមានជនរងគ្រោះ តែងតែមានវត្តមានកងកម្លាំងអាជ្ញាធរ និងសមត្ថកិច្ចជានិច្ច ទោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ។ ទន្ទឹមនេះ ឯកឧត្តម ស ថេត និង ឯកឧត្តម ឃួង ស្រេង ក៏បានចុះត្រួតពិនិត្យ ស្ថានភាពទីតាំងរងគ្រោះ ស្ថិតនៅស្ទឹងព្រែកត្នោតដែលកំពុងតែហក់ឡើងខ្លាំង និងបានចុះអន្តរាគមន៍ភ្លាមៗនេះគឺដើម្បីទប់ស្កាត់ ក៏ដូចជាការពារទុកជាមុននូវគ្រោះថ្នាក់ដែលនឹងកើតមានជាយថាហេតុ ដល់បងប្អូនពលរដ្ឋដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត ៕