- 2021-10-30 01:00:00
- ព័ត៌មាន
បណ្តុំរូបថតនៃសំណង់បុរាណរបស់វត្តមួយព្រែកតាសេកដែលចង់រុះរើចោល
- 2021-10-30 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បណ្តុំរូបថតនៃសំណង់បុរាណរបស់វត្តមួយព្រែកតាសេកដែលចង់រុះរើចោល
ចន្លោះមិនឃើញ
អ្នក ក៏ដូចជាពុទ្ធបរិស័ទជិតឆ្ងាយ និងជុំវិញទីអារាមនៅតំបន់ព្រែកតាសេកអាចមិនសូវចាប់អារម្មណ៍ថា នៅវត្តមង្គលស្ថាវ័នព្រែកតាគង់ នេះមានសំណង់បុរាណមាននៅក្នុងវត្តក៏ថាបាន តាមពិតអារាមមួយនេះគឺមាន សាលាឆាន់ប្រាណមួយនៅទីនេះ ហើយមានរូបរាងខុសពីសាលាឆាន់នានាក្នុងវត្តដទៃទៀតផងដែរ។
បើបើតាមលោកអាចារ្យ អ៊ុន សឿង អាយុ ៧៤ ឆ្ឆ្នាំ ដែររស់នៅវត្តនេះជាង៤០ឆ្នាំបាន ប្រាប់ ថា <<សាលាឆាន់នេះកសាងយូរមកហើយ ខ្ញុំបានសួរតាម្នាក់ដែលសព្វ ថ្ងៃ មាន អាយុ ៩៦ ឆ្នាំ គាត់ ថា កើត មក ឃើញ សសាលាឆាន់នេះមានរួចហើយ អ៊ីចឹង បើ គិត ទៅ អគារនេះមាន អាយុ ច្រើន ជាង គាត់ ទៅទៅទៀត អាចថាមានអាយុកាល១០០ឆ្នាំ ឬច្រើនជាង>>។
អាចារ្យរូបនេះបន្តថា សាលាឆាន់ នេះ ធ្លាប់ បាន ជួសជុល ម្តង ហើយ កាលពីជាង ២០ឆ្នាំ មុន ដោយ កាលនោះគឺ រុះរើ ដំបូល ដូរ ក្បើង ចេញ និង ព្រំថ្មី ការពារ ជ្រៀប ទឹក ភ្លៀង។ សព្វថ្ងៃសាលាឆាន់នេះត្រូវបានវត្តចាក់សោ មួយផ្នែកធ្វើជាកន្លែងស្នាក់មនុស្សដែលរស់នៅក្នុងវត្ត។
លក្ខណ:ប្លែកខុសពីសាលាឆាន់ដទៃគឺ នៅផ្នែកដំបូលត្រង់ជហ្វា និងនាគជហ្វាគឺជារូបកិន្នរទៅវិញ។ នៅហោជាងសំណង់នេះក៏លម្អដោយរូប ព្រះឥន្ទគង់លើដំរីឰរាវ័ណក្នុងចង្វាយក្បាច់ភ្ញីភ្លើង សសរថ្ម ជញ្ជាំង និងកម្រាលក្រាលឈើ ស្រឡៅ។ នៅផ្នែកខាងក្នុងនេះមានតម្កល់ព្រះ បុរាណមួយអង្គ សាងពីថ្ម លាយ សំរឹទ្ធ ។
លោកអាចារ្យ សឿង បន្ថែមថា «កាលពីមុនអ្នកគ្រប់គ្រងវត្ត ចង់ រុះ រើ ចោល តែ ខាង ក្រសួង គេ មិន ឲ្យ គេថាហ្នឹងជួសជុល តែ បាត់ រហូត មក»។
ខាងក្រោមនេះជាបណ្តុំរូបថតនៃសាលាឆាន់បុរាណនៅវត្ត មង្គលស្ថាវ័នព្រែកតាគង់ ភូមិ ព្រែកតាគង់ សង្កាត់ ព្រែក តាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ៖