- 2021-11-02 05:37:35
- ព័ត៌មាន
បានដឹងទៅដល់សម្ដេច ហ៊ុន សែន ហើយ ព្រមទាំងផ្ដល់ឱវាទមានតម្លៃជាងមាសទៅដល់កុមារាកម្សត់ពុះពារទៅរៀនទោះគ្មានអ្វីៗដូចគេ
- 2021-11-02 05:37:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បានដឹងទៅដល់សម្ដេច ហ៊ុន សែន ហើយ ព្រមទាំងផ្ដល់ឱវាទមានតម្លៃជាងមាសទៅដល់កុមារាកម្សត់ពុះពារទៅរៀនទោះគ្មានអ្វីៗដូចគេ
ចន្លោះមិនឃើញ
កុមារាកំសត់មកសិក្សាដោយសម្លៀកបំពាក់ចាស់ ហើយអ្វីដែលកាន់តែអាណិតអាសូរដល់ប្អូនប្រុសទៀតនោះ គឺថាគ្មានសូម្បីតែស្បែកជើងពាក់។ ខុសពីសិស្សដទៃទៀតដែលគេមានសម្លៀកបំពាក់ថ្មីៗ និងសម្ភារៈសិក្សាគ្រប់គ្រាន់។ បើតាមការបញ្ជាក់ពីក្រុមការងារ JCI ប្អូនប្រុសរូបនេះ គឺជាសិស្សនៅសាលាបឋមសិក្សាជ័យ ក្នុងខេត្តសៀមរាប។ តាមការសន្និដ្ឋាន ប្រហែលជាគ្រួសាររបស់ប្អូនប្រុសដែលបានរៀបរាប់ខាងលើ មានជីវភាពខ្វះខាត ប៉ុន្តែទោះជាយ៉ាងណា ប្អូនប្រុសមិនបោះបង់ការសិក្សាចោល តស៊ូមកក្រេបយកចំណេះវិជ្ជា ដើម្បីជាស្ពានចំលងទៅរកអនាគតមួយដែលល្អប្រសើរ។
បន្ទាប់ពីរូបភាពរបស់កុមារកំសត់ ត្រូវបានចែកចាយពេញបណ្តាញសង្គមហ្វេសប៊ុក ពេលនេះបានដឹងទៅដល់សម្តេចតេជោ ហ៊ុន សែន ហើយ។ ដោយសម្តេច លោកបានមានប្រសាសន៍នៅលើទំព័រហ្វេសប៊ុក នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានន័យខ្លឹមសារថា "ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ" ។
ក្នុងនោះក៏មានសប្បុរសជនជាច្រើនចង់ធ្វើការជួយទៅដល់កុមារាកំសត់ខាងលើ ដោយឃើញសម្លៀកបំពាក់មានសភាពចាស់ ហើយថែមទាំងគ្មានស្បែកជើងពាក់ទៀត មើលទៅពិតជាគួរឱ្យអាណិតអាសូរខ្លាំងណាស់។ សង្ឃឹមថាឆាប់ៗប្អូនប្រុសនឹងមានសម្លៀកបំពាក់ថ្មីស្អាតសម្រាប់ពាក់មកសិក្សា រួមទាំងស្បែកជើង និងសម្ភារៈសិក្សាគ្រប់គ្រាន់ សមរម្យដូចសិស្សដទៃទៀត៕